វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលមានសារៈសំខាន់ សម្រាប់កងកម្លាំងនគរបាលជាតិ

2023/08/13 06:25:31 pm        365

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុ​ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បាន​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់​ទី​១៧ លើកទី២ ជូនដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងក្របខណ្ឌថ្មីចំនួន ១៩៤ នាក់ ដោយសិក្សារយៈពេល៤ខែ​។

នាយឧត្តមសេនីយ៍ ឯក មនោសែន បានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ គឺជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​ និងចាំបាច់​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​របស់​សិស្ស​នគរបាល​ដោយ​បាន​ផ្លាស់ប្ដូរ​ការងារ​របស់​ប្អូនៗ​ពី​ជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ហើយ​សិស្ស​ដែល​អាច​ទទួល​បាន​វិញ្ញាបន​បត្រ​សិក្សា ​លុះត្រាតែសិក្សាទទួលបានជោគជ័យ និងអនុវត្តន៍តាមនីតិវិធីជាធរមាន។

នាយឧត្តមសេនីយ៍បន្ថែមថា ក្រោមការយកចិត្តទុកដាក់ពីក្រសួងមហាផ្ទៃ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យ​សភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំ និង​កម្ម​វិធី​កំណែ​ទម្រង់​លើការងារសំខាន់ៗជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍បានណែនាំដល់សិស្សនគរបាលគ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង, មានវត្តមានគ្រប់ពេលសិក្សា និង​ពេលប្រជុំជួរ គោរពវិន័យ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​​ និង​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រព្រឹត្ត​នូវ​សកម្មភាព​ខុស​ច្បាប់​នានា, ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្ដី​សម្រេច​នានា​របស់​បណ្ឌិត្យ​សភា,ប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ គុណភាព​មិន​អាច​សម្រប​សម្រួល​បាន​ឡើយ ,អ្នក​ដែល​មិន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​នឹង​មិន​ត្រូវ​បាន​ផ្ដល់​វិញ្ញាបនបត្រ​ជូន​ទេ​៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm