សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តមវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

2023/08/13 06:33:42 pm        520

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។

នៅក្នុងជំនួបថ្ងៃនេះ ឯកឧត្តម វ៉ាង យី បានគោរព​ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ​ពីឯកឧត្តម​ប្រធានា​ធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំ​ចិន​មួយ​ចំនួន​ទៀត​ដល់​សម្ដេចតេជោ។

ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមមកកាន់កម្ពុជាជាច្រើនដង ហើយ​ជា​រៀង​រាល់​ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់​ប្ដូរ​យ៉ាង​រស់​រវើក ហើយពេលនេះ ជាសក្ខីភាព​បញ្ជាក់ថា​ទី​ក្រុង​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជាទី​ក្រុង​ពាណិជ្ជកម្ម​យ៉ាង​ទំនើប ។

ឯកឧត្តម វ៉ាង យី ក៏បានបង្ហាញនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជាដែ​លបានទទួលការគាំទ្រក្នុងពេលបោះឆ្នោតកន្លងទៅពីប្រជាជនលើសពី ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយ​បានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដែលប្រជាជនជាង ៨០% បាន​ទៅ​បោះ​ឆ្នោត។ នេះសរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ពេញ​លេញ​ទៅ​បោះឆ្នោត ដែលមានចំនួនជាង ៨០% បានបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​ទៀត។ ការទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជនគឺជាកត្តាដ៏សំខាន់បំផុត។

ជាមយយគ្នានេះដែរ ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយ​បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា​នាពេល​នេះ​គឺ​ដើម្បី​បញ្ជាក់​ជា​ថ្មីម្តង​ទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថា​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹង​រីក​ចម្រើន​ឡើង​កាន់​តែ​ធំធាត់​ហើយ​ជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផង​ដែរ​ចំពោះ​ពាក្យ​ពេចន៍​ដ៏​ល្អ និងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន ។ សម្ដេចតេជោ ក៏បានមាន​ប្រសាសន៍​ផង​ដែរ​ថា ប្រជាជនកម្ពុជា​បាន​ដឹង​ជា​មុន​ហើយ​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូ​រ​មុន​ពេល​បោះឆ្នោត​ដែល​ចំនួន​គាំទ្រ​មានរហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ​ដ៏​ច្រើន​បំផុត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​សម្តេ​ចផ្ទាល់ និងចំពោះគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm