ក្រសួងបរិស្ថានពិន័យរោងចក្រដែលបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ ជាង៥០ម៉ឺនដុល្លារ

2023/08/13 09:12:46 pm        1.5 K

ភ្នំពេញ៖ ក្រសួងបរិស្ថានសម្រេចពិន័យក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល​ដែលបង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង​សង្កែ​ប្រមាណជាង៥០ម៉ឺនដុល្លារ និងតម្រូវឱ្យប្ដូរ​ទីតាំង​ចេញ​ឆ្ងាយ​ពី​ស្ទឹង​សង្កែ​យ៉ាង​តិច​១០​គីឡូម៉ែត្រ។ ការពិន័យនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមាន​ការ​បំពុល​ទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន តម្រូវឱ្យ​ក្រុមហ៊ុន​ផ្ដល់​សំណងប៉ះ ពាល់បរិស្ថាន ដោយផ្ទាល់ដូចជា ការនេសាទ ផលនេសាទ និងការផ្គ​ត់ផ្គង់​ទឹក​ស្អាត​ចំនួន ៩៣.៥៦០ដុល្លារ។ ក្រុមហ៊ុន ត្រូវបង់ប្រាក់សំណងចំនួន ៣៧៥.០០០ ដុល្លារ​ផ្សេង​ទៀត ចំពោះការធ្វើឱ្យមានផលប៉ះពាល់ដោយប្រយោល មានដូចជាការបំពុលទឹកស្ទឹងសង្កែ និង សុខ​ភាព​សាធារណៈ។ ប្រាក់សំណងត្រូវបង់ មុនថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣ជាកំហិត ទៅកាន់​គណនេយ្យ ធនាគាររបស់គណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម។

 ក្រសួងបរិស្ថានបានពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន១៥០លានរៀល លើបទ​ល្មើស​៥​ករណី​បន្ថែ​មចំពោះក្រុមហ៊ុនដោយក្នុងនោះពិន័យ លើបទល្មើសបំពុលទឹកស្ទឹង និងត្រីពុល​ងាប់​ចំនួន​៣០លានរៀល។ ករណីមិនបានអនុវត្ត តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន ៣០​លាន​រៀល ។ ករណីមានចេតនាធ្វើឱ្យ លេច ធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវ ដោយមិន​ឆ្លង​កាត់​ការសម្អាតបង្កឱ្យមានការបំពុល ៣០ លានរៀល។ ករណីមិនបានបូម សំណល់ រាវ​ពី​ស្រះ​ស្តុក ទៅធ្វើការសម្អាតឱ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យ មាន​ការ​លេច​ធ្លាយ​សំណល់​រាវ នេះចូលស្ទឹងសង្កែ ៣០លានរៀល និង​ករណី​ដំណើការ​អាជីវកម្ម​ដោយ​ពុំ​ទាន់​មាន​ការ​ឯកភាព​លើ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ចំននួន៣០លាន​រៀល។ ការ​បង់​ប្រាក់​ពិន័យនេះ ត្រូវធ្វើនៅច្រកចេញ-ចូលតែមួយ នៃក្រសួង បរិស្ថាន មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

ជាមួយគ្នានេះ ក្រសួង តម្រូវឱ្យ ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ស្ដារបរិស្ថានឡើងវិញ ទាំងក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់ មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ ក្នុង​ករណី​ក្រុមហ៊ុន មិនអនុវត្តតាមចំណុចណាមួយ ក្រសួងបរិស្ថាននឹងចាត់ វិធានការតាមផ្លូវតុលាការ និង​ច្បាប់​ជាធរមាន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm