កូដកម្មរថយន្តឈ្នួលនៅអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ចប់ បន្ទាប់ពីអំពើហិង្សានោះ​សម្លាប់មនុស្ស៥នាក់

2023/08/13 09:36:51 pm        152

កូដកម្មរថយន្តឈ្នួលខ្នាតតូច នៅរដ្ឋធានី Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានបញ្ចប់ បន្ទាប់ពីសមាគមរថយន្តស៊ីឈ្នួលក្នុងស្រុកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមមន្ត្រីទីក្រុង។ អ្នក​បើក​រថយន្ត​ស៊ីឈ្នួលខ្នាតតូច បានចាប់ផ្តើមធ្វើបាតុកម្មនៅថ្ងៃទី៣ ខែសីហា ដើម្បីឆ្លើយ​តប​ទៅនឹ​ង​អ្វី​ដែល​ពួក​គេពណ៌នាថាជា "យុទ្ធសាស្ត្រប្រើដៃធ្ងន់" ប្រឆាំងនឹងពួកគេ ពីនគរបាល និងក្រុម​អាជ្ញាធរ​ក្រុង។

ហេតុការណ៍នោះបានបង្កឱ្យមានភាពចលាចលនៅក្នុងទីក្រុង Cape Town ដែលជាកំពង់ផែ និង​ទី​ក្រុង​ទេសចរណ៍ នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយសាររថយន្តស៊ីឈ្នួលខ្នាតតូច គឺជា​មធ្យោបាយ​ដឹក​ជញ្ជូនដ៏សំខាន់សម្រាប់អ្នកដំណើររបស់ប្រទេសនេះ។

ស្ថានការណ៍កាន់តែតានតឹងឡើង រួមមានអំពើហិង្សា ការបិទផ្លូវ និងការបំផ្លិចបំផ្លាញ​យាន​យន្ត​សាធារណៈ និងឯកជន បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។

កូដកម្មហិង្សានេះក៏បានឆក់យកជីវិតមនុស្ស៥នាក់ ប៉ះពាល់ដល់អាជីវកម្មជាច្រើន និង​បណ្តាល​ឱ្យ​សិស្ស​ចំនួន៧០% ខកខានការសិក្សា។ មនុស្សជាច្រើនពុំមានមធ្យោបាយដឹកជញ្ជូនទៅធ្វើការ ហើយ​អ្នកខ្លះទៀតត្រូវបានបង្ខំឱ្យដើរទៅកន្លែងធ្វើការរបស់ពួកគេ។

ឥឡូវនេះ ទោះបីជាកូដកម្មបានបញ្ចប់ ហើយរថយន្ត​ស៊ីឈ្នួល​ខ្នាត​តូច​ត្រលប់​មក​ធ្វើ​ការ​តាម​ផ្លូវ​វិញ​ក៏​ដោយ អំពើហឹង្សាដែលទាក់ទងនឹងសកម្មភាពធ្វើកូដកម្មនេះនៅតែមានផលប៉ះពាល់ជាខ្លាំង។

សម្រាប់អ្នករស់នៅទីក្រុង Cape Town ជាច្រើន ការបញ្ចប់កូដកម្មរថយន្តស៊ីឈ្នួលខ្នាតតូចនេះ បាន​នាំ​មក​នូវអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ដែលសេវាដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​បាន​ដំណើរការឡើងវិញ ហើយអំពើហិង្សាបានឈានដល់ទីបញ្ចប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm