មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ និង៣នាក់រងរបួស ក្នុងហេតុការណ៍​បំផ្ទុះលំនៅឋានមួយខ្នងនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក

2023/08/13 09:41:13 pm        221

មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ និងមនុស្ស៣នាក់ផ្សេងទៀត បានរងរបួស នៅ​ក្នុង​ហេតុការណ៍បំផ្ទុះលំនៅឋានមួយខ្នងកាលពីថ្ងៃសៅរ៍នៅតំបន់ជាយក្រុង Plum នៃទីក្រុង Pittsburgh។

ក្រុមអាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានបំផ្លាញរចនាសម្ព័ន្ធចំនួន៣ទីតាំង និងបណ្ដាល​ឲ្យ​សំណង់​យ៉ាង​ហោចណាស់រាប់សិបកន្លែងផ្សេងទៀតខូចខាត ហើយមនុស្សម្នាក់​នៅ​តែ​បន្ត​បាត់​ខ្លួន។

នៅមុនម៉ោង១០:៣០នាទីព្រឹកបន្តិច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសៅរ៍ ទីភ្នាក់​ងារ​ព័ត៌មាន​បន្ទាន់​៩១១ បានទទួលការហៅទូរស័ព្ទថាផ្ទះជាច្រើនខ្នងបានឆេះ ដោយសារតែការផ្ទុះ។ ក្រុម​មន្រ្តី​ឆ្លើយ​តប និងអ្នកពន្លត់អគ្គិភ័យបានទៅដល់ទីតាំងកើតហេតុ ដើម្បី​ស្វែង​រក​មនុស្ស​ដែល​ជាប់​នៅ​ក្រោម​កម្ទេច​​កំទី នេះបើយោងតាមក្រុមមន្ត្រីតំបន់ Allegheny បានរាយការណ៍។

ក្រុមមន្ត្រីតំបន់ Allegheny បានរាយការណ៍នៅលើបណ្តាញសង្គមថា មនុស្ស​៤​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ ស្លាប់​ក្នុងឧបទ្ទវហេតុនោះ។ មនុស្ស៣នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយ​២​នាក់ស្ថិតក្នុងស្ថានភាពមានស្ថិរភាព និងមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមមន្ត្រីតំបន់បាននិយាយថា មនុស្សម្នាក់ទៀតនៅតែមិនទាន់ស្វែងរកឃើញនៅឡើយ។ ក្រុម​ពន្លត់​អគ្គិភ័យជាង ២០នាក់ត្រូវបានស្ថិតក្នុងការវាយតម្លៃសុខភាព ខណៈ​ដែល​ពួក​គេ​ភាគ​ច្រើន​ទទួល​រង​ការហត់នឿយដោយសារកម្ដៅនៅទីតាំងកើតហេតុនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm