ភ្នំពេញ៖ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្ដម វ៉ាង យី បានមកដល់កម្ពុជា នៅម៉ោងប្រមាណ ៣ រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាអំឡុងទស្សនកិច្ចនៅកម្ពុជាឯកឧត្ដម បានចូលគាល់ព្រះមហាក្សត្រ ព្រមទាំងបានចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា ផងដែរ។ ក្រៅពីនោះ លោកបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន៕


