រុស្ស៊ីបាញ់ព្រមាននាវាដឹកទំនិញនៅក្នុងសមុទ្រខ្មៅ

2023/08/14 05:37:12 pm        89

រុស្ស៊ី៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបាញ់ព្រមានទៅលើនាវាដឹកទំនិញនៅភាគនិរតីនៃសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលនាវានោះបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ 

នេះជាលើកទីមួយហើយ ដែលរុស្ស៊ីបានធ្វើការបាញ់ព្រមានលើការដឹកជញ្ជូនទំនិញហួសពីដែនទឹកប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីខែមុន។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញកសិផលតាមសមុទ្រខ្មៅ។

បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាត់ទុកនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាជានាវាផ្ទុកអាវុធ។ រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនមួយបានបាញ់អាវុធស្វ័យប្រវត្តិទៅលើនាវាឈ្មោះ Sukru Okan ដែលមានទង់ជាតិប្រទេសផាឡាវ បន្ទាប់ពីកាពីទែនរបស់នាវានោះបានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើសុំឱ្យផ្អាកសម្រាប់ការត្រួតពិនិត្យ។ រុស្ស៊ីបាននិយាយថា នាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។

ការបាញ់ព្រមានលើនាវាពាណិជ្ជកម្ម នឹងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមម្ចាស់នាវា ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជករទំនិញ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃការជាប់ឃុំនៅក្នុងសមុទ្រខ្មៅ។ 

ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅមក ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានចេញការព្រមាន និងធ្វើការវាយប្រហារ ដែលបានធ្វើឱ្យមានការរង្គោះរង្គើតាមរយៈទីផ្សារទំនិញ ប្រេង និងការដឹកជញ្ជូនទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm