អេក្វាឌ័រ៖ គណបក្សនយោបាយរបស់បេក្ខជនប្រធានាធិបតីដែលត្រូវបានគេធ្វើឃាតរបស់អេក្វាឌ័រ គឺលោក Fernando Villavicencio កាលពីថ្ងៃអាទិត្យ (១៣ សីហា) បានជ្រើសរើសបេក្ខជនជំនួសមួយផ្សេងទៀត ដោយផ្លាស់ប្តូរជម្រើសរបស់ខ្លួនកាលពីមួយថ្ងៃមុននោះ។
គណបក្សសាងសង់ របស់លោក Villavicencio ឬមានឈ្មោះជាភាសាអេស្ប៉ាញថា Construye (ខន់ស៊្ទ្រូអេ) បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី ថា ខ្លួននឹងជ្រើសរើសលោក Christian Zurita ដើម្បីជំនួសតំណែងអតីតបេក្ខជនប្រធានាធិបតីវ័យ៥៩ឆ្នាំដែលត្រូវគេធ្វើឃាត នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។
អតីតសមាជិកសភា និងអ្នកសារព័ត៌មានស៊ើបអង្កេត ដែលមានកំណត់ត្រានៃការលាតត្រដាងអំពើពុករលួយ លោក Villavicencio ត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយ ខណៈដែលលោកបានចូលទៅក្នុងរថយន្ត ស្របពេលមនុស្សមួយក្រុមតូច រួមមានអង្គរក្សផ្ទាល់ខ្លួនដែលផ្តល់ដោយរដ្ឋាភិបាល។
លោក Zurita ក៏ជាអ្នកសារព័ត៌មានដែលកាលពីមុនបានសហការជាមួយលោក Villavicencio ។ បេក្ខភាពប្រធានាធិបតីរបស់លោក នៅតែត្រូវការការអនុម័តដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៕

