អាមេរិក៖ សមាជិកកងទ័ពនឹងឆ្មាំជាតិអាមេរិក បានជួយក្នុងកិច្ចប្រឹងប្រែងដើម្បីពន្លត់ចំហេះព្រៃនៅរដ្ឋហាវ៉ៃដែលមានមនុស្សស្លាប់ច្រើន នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្រមទាំងស្វែងរក ជួយសង្គ្រោះ និងប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះ។ គិតត្រឹមថ្ងៃអាទិត្យចំនួនអ្នកស្លាប់បានកើនឡើងដល់៩៣នាក់ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។
វីដេអូដែលបានចេញផ្សាយដោយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញពីសមាជិកឆ្មាំជាតិរដ្ឋហាវ៉ៃ កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ Chinook កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីទប់ទល់អគ្គិភ័យ នៅកោះ Maui។
សមាជិកឆ្មាំជាតិ អាចត្រូវបានគេមើលឃើញកំពុងដើរឆ្លងកាត់កម្ទេចកម្ទីរដែលឆេះរោល ខណៈពួកគេបានជួយស្វែងរក និងកិច្ចប្រឹងប្រែងស្តារឡើងវិញ។ កងទ័ពសហរដ្ឋអាមេរិក បានជួយប្រជាជនក្នុងតំបន់ ក្នុងការប្រមែប្រមូលជំនួយស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត នៅខាងក្រៅវិមានរដ្ឋ Capitol ក្នុងទីក្រុង Honolulu កាលពីថ្ងៃសុក្រ៕

