អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គាំទ្រការដាក់បញ្ចូលរវាងឧទ្យានជាតិក្រវាញកណ្ដាល និងឧទ្យានជាតិក្រវាញខាងត្បូង

2023/08/14 07:36:41 pm        621

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) សូមស្វាគមន៍ និងគាំទ្រចំពោះអនុក្រឹត្យលេខ ១៧៣ អនក្រ.បក “ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ” របស់រាជរដ្ឋាភិបាល ដែលជាការច្របាច់ បញ្ចូលគ្នា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀង អភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ។ 

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ការ ច្របាច់បញ្ចូលគ្នានេះ គឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញនូវតំបន់ទេសភាពមួយ មានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់ អភិរក្សតំបន់ទីជម្រាលប្រភពទឹក ដ៏មានសារៈសំខាន់ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា និង ក៏ជាការឆ្លើយតបផងដែរ ទៅនឹងបទចោទ ដែលថាព្រំប្រទល់នៅពុំមានភាពច្បាស់លាស់ រវាង ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់គម្រោងរេដបូក ដោយអង្គការ WA សូមធ្វើការបំភ្លឺ ថា នេះមិនមែនជាការពិតនោះទេ ។ 

នាយិការ WA បានបន្តថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននិងកំពុងធ្វើការយ៉ាងជិតស្និត ជាមួយសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំឆាយអារ៉ែង ដោយ បានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋាន ប្រើប្រាស់ចាប់តាំង ពីឆ្នាំ ២០១៥មកម្ល៉េះ គឺបន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក WA គឺជាស្ថាប័នទីមួយ ដែលបានឈានជើង ចូលទៅជួយសហគមន៍ជនជាតិដើមភាគតិចជង ។ 

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បន្ថែមថា ការវាយតម្លៃជីវភាពប្រជាពលរដ្ឋ លើកដំបូងត្រូវបានធ្វើនៅក្នុងឆ្នាំ២០១៥ បន្ដដោយការធ្វើ ផែនការប្រើប្រាស់ដីធ្លី ដោយមានការចូលរួម ដែល ត្រូវបានអនុវត្តនៅក្នុងភូមិទាំង៦ នៃតំបន់ជ្រលងភ្នំឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង៦ នេះ មិនត្រូវបានវាស់វែងដោយបទបញ្ជា ០១បប នោះទេ ។ ជាលទ្ធផល ផ្ទៃដីស្រែចម្ការទំហំ១,៧៩៩ហិកតា ត្រូវបានកំណត់អត្ដសញ្ញាណ និងកំណត់ជាផែនទីដីប្រើប្រាស់របស់ពលរដ្ឋចំនួន ៣៤២គ្រួសារ នៅក្នុងឃុំប្រឡាយ និងឃុំជំនាប់ ។ តាមការកំណត់អត្តសញ្ញាណដីប្រើប្រាស់ ខាងលើ ប្រជាពលរដ្ឋមានដីលំនៅដ្ឋាន និងដីស្រែចម្ការជាមធ្យមទំហំ ៥.៦ហិកតា ក្នុងមួយ គ្រួសារ ។

នាយិការអង្គការ WA រូបនេះ បានបញ្ជាក់ថា លើសពីនេះទៅទៀត ការប្រមូលអនុផល ព្រៃឈើក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់គម្រោងរេដបូកផងដែរ ។ ការប្រមូលអនុផលព្រៃឈើ នេះត្រូវបានអនុញ្ញាតដោយច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ។ តែទោះជាយ៉ាងណា ក៏ដោយ ការកាប់ឈើ និងការកាប់រានដីព្រៃស្ថិតនៅក្រៅតំបន់សហគមន៍តម្រូវឱ្យមានការ អនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm