រដ្ឋមន្ត្រីទេសចរណ៍៖ ក្រសួងសម្រេចសមិទ្ធផលជាច្រើនផ្នែកបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍

2023/08/14 07:58:24 pm        437

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​បើកកិច្ចប្រជុំបច្ចុប្បន្នភាព​សមិទ្ធផលការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ហៅកាត់ថា MRA-TP នៅទីស្តីការក្រសួង ខណៈការងារ MRA-TP ដែលធ្វើការពាក់ព័ន្ធបណ្តុះ​បណ្តាលអ្នកជំនាញទេសចរណ៍ក្នុងក្របខណ្ឌជាតិ ​និងអាស៊ាន​ គឺបានសម្រេច​សមិទ្ធផល​ជាច្រើន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ការអនុវត្តការងារ របស់គណៈកម្មាធិការជាតិអ្នកជំនាញ​ទេសចរណ៍ ​នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ បើទោះជាមានភាពរអាក់រអួលដោយ​សារតែ​វិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏មានសមិទ្ធផលមួយចំនួនធំគឺបានធ្វើការសម្រេចបាននៅក្នុងក្រ​ប​ខ័ណ្ឌជាតិ​ និងអាស៊ានដូចជា ក្រសួងទេសចរណ៍កម្ពុជា ដឹកនាំរៀបចំស្តង់ដា​សមត្ថភាពអ្នក​​​ជំនាញទេសចរណ៍ស្ប៉ា និងសុខុមាលភាពអាស៊ាន. ការងារដឹកនាំរៀបចំ​គោលការណ៍ណែនាំអាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន (RPL). ការងារសម្របសម្រួលរៀបចំគោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍សម្រាប់ឧស្សាហកម្មទេសចរណ៍អាស៊ាន. ការងារបង្កើតឲ្យមានតែមសុវត្ថិភាពក្នុងការធ្វើដំណើរ សម្រាប់អាស៊ាន និងការងាររៀបចំកម្មវិធីសិក្សាអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិផ្នែកទេសចរណ៍ និងការងារសហប្រតិបត្តិការអភិវឌ្ឍអ្នកជំនាញទេសចរណ៍រវាងអង្គការជាតិ និងអន្តរជាតិជាច្រើនទៀត។

ឯកឧត្តម ថោង ខុន ថ្លែងថា បទពិសោធន៍នៃការកសាងរចនាសម្ព័ន្ធមូលដ្ឋាន​ការ​បណ្តុះបណ្តាលជំនាញទាំងនេះ នឹងត្រូវបានយកទៅអនុវត្តដោយសាលាជាតិទេសចរណ៍ ដែលក្រសួងទេសចរណ៍កំពុងតែសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ AFDរបស់ប្រទេសបារាំង ហើយសង្ឃឹមថានឹងអាចដំណើរការក្នុងដើមអាណត្តិរាជរដ្ឋាភិបាលទី៧ នេះ។

ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែងណាស់ ការងារអភិវឌ្ឍន៍ជំរុញវិស័យ​ទេសចរណ៍​ឲ្យមានការរីករចម្រើន គឺយើងត្រូវការចាំបាច់អ្នកជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើគ្មានអ្នកជំនាញទេសចរណ៍ធ្វើការងារនោះ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ។

ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន MRA -TP និងជាប្រធាននាយកដ្ឋានសហប្រិតបត្តិការអន្តរជាតិ និងអាស៊ាន ថ្លែងថា បច្ចុប្បន្នបណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងទទួលស្គាល់ជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៧០មុខជំនាញ គឺអាចធ្វើការងារចល័តបំលាស់ទីនៅតាមបណ្តាប្រទេសអាស៊ានបាន៕អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm