អាមេរិក៖ មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់កាលពីថ្ងៃសៅរ៍ បានព្រមានក្រុមអ្នកដឹកជញ្ជូនដែលឆ្លងកាត់ដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ ឲ្យនៅ«ឲ្យឆ្ងាយ»តាមដែលអាចធ្វើបានពីដែនទឹករបស់សាធារណរដ្ឋឥស្លាមមួយនេះ ចំពេលមានការបារម្ភថា ទូកមួយគ្រឿង អាចត្រូវបានរឹបអូសនៅប៉ុន្មានថ្ងៃខាងមុខនេះ។
នៅឆ្នាំនេះ ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ ដោយមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រHormuz និងមួយគ្រឿងទៀតនៅឈូងសមុទ្រអូម៉ង់ រួមទាំងនាវាដឹកប្រេងឆៅសម្រាប់ក្រុមហ៊ុន Chevron ផងដែរ។ ដោយគ្មានភ័ស្តុតាង អ៊ីរ៉ង់បានអះអាងថា ការរឹបអូសបានធ្វើឡើងដោយសារតែបញ្ហាបទប្បញ្ញត្តិនិងសុវត្ថិភាព។
ថ្លែងទៅកាន់សារព័ត៌មាន AP មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Timothy Hawkins បាននិយាយថា នាវាទាំងអស់កំពុងត្រូវបានណែនាំឲ្យឆ្លងកាត់ឆ្ងាយពីដែនទឹកអ៊ីរ៉ង់ តាមដែលអាចធ្វើទៅបាន ដោយបញ្ជាក់ថា ការព្រមានដែលចេញដោយសហព័ន្ធសន្តិសុខដែនសមុទ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អង្គការដែនសមុទ្រអឺរ៉ុបមួយ ក៏បានព្រមានថា កប៉ាល់មួយគ្រឿង អាចត្រូវបានរឹបអូស«ក្នុងរយៈពេល ១២ ទៅ ៧២ម៉ោងខាងមុខ នេះបើយោងតាមការវិភាគសម្ងាត់ឯកជនដែលដកស្រង់ដោយសារសារព័ត៌មានAP៕

