Luis Suarez ស៊ុត​គ្រាប់​ជ័យជំនះ​ឲ្យ Atletico Madrid លើក​ពាន La Liga លើកដំបូង​ក្នុង​រយៈពេល ៧​ឆ្នាំ​

2021/05/24 07:23:52 pm        154

​បាល់ទាត់៖ ​Atletico Madrid បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ជា​លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំក្រោយ​វាយបក​យកឈ្នះ​នៅ​ទឹកដី Real Valladolid ២-១ សប្តាហ៍​ចុងក្រោយ​ដែល​ប្រទាញប្រទង់​ពិន្ទុ​គ្នា​ជាមួយ Real Madrid​។ ​ក្រុម​របស់លោក Diego Simeone ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ធានាថា​ ជា​ជើងឯក​នៅ​សប្តាហ៍​ចុងក្រោយ​ដែល​គំលាត​ពី​ក្រុម​គូប្រជែង Real Madrid ២ពិន្ទុ​។

​​Real Valladolid ដែល​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​មានមុខ​នៅ La Liga មួយ​រដូវ​កាល​ទៀត​នោះ ​ចាប់​ផ្តើម​ការប្រកួត​បាន​ល្អ​ដោយ​រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី១៨ ដោយ Oscar Plano​។ ក្រុម​របស់លោក Diego Simeone ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ នាទី​ទី៥៧ ទើប Angel Correa តាម​ស្មើ​វិញ​បានសំរេច មុនពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Barcelona, Luis Suarez ជា​អ្នក​ស៊ុត​គ្រាប់​វាយបក​យកឈ្នះ​អោយ Atletico Madrid ក្លាយជា​ជើងឯក La Liga លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ ​និង​ជា​លើក​ទី ១១ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ​ចប់​ការប្រកួត Luis Suarez បាន​សម្រក់​ទឹកភ្នែក​ដែល​បាន​ក្លាយជា​សមាជិក​សំខាន់​របស់ Atletico Madrid ក្នុងការស្វែងរក​ជើងឯក​លើក​នេះ ​បន្ទាប់ពី​ត្រូវបាន​ទាត់ចោល​ដោយ​អ្នកចាត់ការ Barcelona, Ronald Koeman​។​ ​​Real Madrid ដែល​ប្រកួត​ដំណាលគ្នា​ជាមួយ Atletico Madrid ដែរនោះ​ក៏បាន​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ Villarreal ដែរ​បន្ទាប់ពី​ការនាំ​មុខ​របស់ Villarreal ដោយ Yeremi Pino តាំងពី​នាទី​ទី២០​។

​​ក្រុម​របស់លោក Zinedine Zidane ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ពោលគឺ​នាទី​ទី៨៧ ដោយ Karim Benzema មុនពេល​ដែល Luka Modric ជា​អ្នក​ស៊ុត​គ្រាប់​សំរេច​ជ័យជំនះ​អោយ Real Madrid តែ​យឺត​ពេល​ទៅហើយ​ដោយ Atletico Madrid បាន​យកឈ្នះ​ទៅលើ Valladolid ទៅហើយ​។ ​Barcelona បញ្ចប់​រដូវ​កាល​ដោយ​ចំណាត់ថ្នាក់​លេខ៣ ក្រោយ​យកឈ្នះ​នៅ​ទឹកដី Eibar ១-០​។ ​ដោយ​ឡែក ៣ក្រុម​ដែល​ត្រូវ​កាត់ចោល​រួមមាន Huesca, Real Valladolid និង Eibar៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm