វិស័យ SME ត្រូវការភាពអនុគ្រោះ និងលើកទឹកចិត្តបន្ថែមទៀតពីរដ្ឋាភិបាល

2023/08/14 09:47:31 pm        383

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច អះអាងថា ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលគួរ ផ្តល់នូវភាព​អនុគ្រោះ និងលើកទឹកចិត្តបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដើម្បីជំរុញឲ្យ​វិស័យ​សហគ្រាសធុនតូច ​និងមធ្យម កាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការរួមចំណែក​ដល់វិស័យសេដ្ឋកិច្ច។

លោកបណ្ឌិត ឆេង គីមឡុង សេដ្ឋកិច្ចវិទូផ្នែកសេដ្ឋកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាល​ពីចុង​សប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ​វិស័យសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នេះជាកត្តាចាំបាច់ដែលត្រូវចូលរួមធ្វើយ៉ាង​ណា​ជំរុញឲ្យវិស័យនេះ ​ចាប់យកនូវគោលការណ៍និរន្តភាព ​និងបរិយាប័ន្ន។

លោកជឿថា រាជរដ្ឋាភិបាលអាណត្តិថ្មី ​ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងបន្តផែនការយុទ្ធសាស្រ្តដែលមានស្រាប់​ និងសម្រួចនៅផែនការយុទ្ធសាស្រ្ត។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងវេទិកានៃការផ្តល់ឥណទានផ្ទាល់​ដល់វិស័យឯកជន ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មី​ នឹងចាក់បញ្ចូលថវិកា​បន្ថែមទៀត​ដល់សហគ្រាសខ្នាតមីក្រូ តូច​ និងមធ្យម ដើម្បីជំរុញ​ផលិតកម្មក្នុងផ្នែកខ្លះឲ្យកាន់តែរឹងមាំ និងជំរុញកំណើន​សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដើម្បី​សម្រេច​បានការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់​ក្នុងឆ្នាំ២០៣០ និងមាន​ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm