មនុស្ស២៥នាក់ស្លាប់ និង៦៦រងរបួស ក្នុងអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈនៅប្រទេសរុស្ស៊ី

2023/08/15 05:14:55 pm        99

រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។ 

ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។  

សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។ 

សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm