UN៖ មនុស្ស​ជាង​ ៤០​នាក់​ស្លាប់ ​និង​ប្រមាណ ​៨៥០​នាក់​ត្រូវ​ឃុំ​ខ្លួន​ក្នុង​អំពើ​ហិង្សា​នៅ​វេ​ណេហ្ស៊ុ​យ​អេ​ឡា

2021/04/27 09:59:58 am        26

វេ​ណេហ្ស៊ុ​យ​អេ​ឡា៖ អ្នក​នាំ​ពាក្យ​ផ្នែក​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​លោក រូ​ផើត ខូ​ល​វី​ឡេ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤០​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​បាត់​បង់​ជីវិត ​ក្នុង​អំពើ​ហិង្សា​នា​ពេល​ថ្មី​នេះ​នៅ​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា រួម​ទាំង​មនុស្ស ​២៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល, ៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​តាម​លំនៅឋាន និង ​១១​នាក់​ផ្សេង​ទៀត​អំឡុង​ពេល​ឆក់​ប្លន់​។

​លោក​បាន​និយាយ​ថា មនុស្ស​ជាង ៨៥០​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ និង​២៦ ខែ​មករា រួម​ទាំង​កុមារ​ ៧៧​នាក់​ក្នុងចំណោម​ពួកគេ​មាន​អាយុ ១២ឆ្នាំ​។​ លោក ខូ​ល​វី​ឡេ និយាយ​ថា អំឡុង​ថ្ងៃ​តវ៉ា​ដ៏​ធំ​បំផុត​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា មនុស្ស ៦៩៦​នាក់​ត្រូវ​បាន​ឃុំខ្លួន​ទូទាំង​ប្រទេស ជា​ចំនួន​ច្រើន​បំផុត​នៃ​ការ​ឃុំ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា​​រយៈពេល ​២០​ឆ្នាំ​មកនេះ​។​ លោក​ប្រធានាធិបតី​វេ​ណេហ្ស៊ុ​យ​អេ​ឡា នីកូឡាស់ ម៉ាឌូរ៉ូ បាន​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ពី​សំណាក់ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាប់​តាំង​ពី​ចាប់ផ្ដើម​ការ​តវ៉ា។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ម៉ាឌូរ៉ូ អាច​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ដោយ​ហិង្សា ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm