លោក ណ​យ ផាន់​ណា​៖ ការ​ទទួល​ឧបករណ៍​ស្តង់ដារ​គឺជា​ជ្រុង​មួយ​ដ៏​សំខាន់ដើម្បី​ពង្រឹង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​

2021/05/24 07:33:39 pm        173

​កាយ​សម្ព័ន្ធ​៖ លោក ណ​យ ផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា បាន​ចាត់​ទុ​ការ​ទទួល​បាន​ឧបករណ៍​ជំនាញ​ស្តង់ដារ គឺជា​ជ្រុង​មួយ​ដ៏​សំខាន់ដើម្បី​ពង្រឹង និង​បង្កើត​នូវ​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ពិសេស​កីឡា​កាយសម្ព័ន្ធដែល​ទាមទារ​ឧបករណ៍​ជាច្រើន ដើម្បី​ហ្វឹកហាត់​ប្រចាំថ្ងៃ។​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​ទទួល​ជំនួយ​សម្ភារៈ ​ហ្វឹកហាត់​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន ដែល​មាន​តម្លៃ​ខ្ទង់ ១​ម៉ឺន​ដុល្លារ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុង​នោះ​រួមមាន​ឧបករណ៍​កង (Ring) ១​សិត​, សេះ​កង (Pommel Horse) ១​សិត​, របា​ហ្នឹង (High Bar) ១​សិត​, ស្នួ​លំ​ហ្នឹង (Beam) ១ និង​របា​ទាប​ខ្ពស់ (Uneven Bars) ១។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ការ​ទទួល​បាន​សម្ភារៈ​ហ្វឹកហាត់​ពី​ដៃគូ​អន្តរជាតិ​នេះ ដោយសារ​ការ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ ជាក់ស្ដែង​ជប៉ុនគឺជា​ដៃគូ​សហការ​យូរអង្វែង​មក​ហើយ​របស់​កម្ពុជា។ លោក​ថា សម្ភារៈ​ទាំងនេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ ដើម្បី​ចូលរួម​ជំរុញ និង​អភិវឌ្ឍ​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​

​លោក ណ​យ ផាន់​ណា បាន​បន្ថែម​ថា សម្ភារៈ​ទើប​ទទួល​បាន​នេះសហព័ន្ធ​គ្រោង​រៀបចំ និង​ដំឡើងនៅ​សាល​ដំបូលទូកនៃ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ជំរុញ​ការ​ហ្វឹក​ហាត់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ បន្ទាប់ពី​ទីតាំង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​កន្លែង​ប្រមូលផ្ដុំ​កីឡា​ឡើងវិញ ដ្បិត​បច្ចុប្បន្នពហុ​កីឡដ្ឋាន​ជាតិកំពុង​ត្រូវ​បាន​ប្រើប្រាស់ ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាលនៅ​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm