Moises Caicedo ផ្លាស់មកកាន់ Chelsea ផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១១៥ លានផោន

2023/08/15 05:53:41 pm        162

ទីបំផុតអនាគតរបស់ខ្សែបម្រើអេក្វាដ័រ Moises Caicedo ត្រូវបានកំណត់ច្បាស់លាស់ហើយ ក្រោយ​សម្រេច​ក្នុងការផ្លាស់ពី Brighton មកកាន់តោខៀវ Chelsea ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាអង់គ្លេស ១១៥លានផោន។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៨ ឆ្នាំនៅ Stamford Bridge និង​ក្លាយ​ជា​កីឡាករ​ដែល​ផ្លាស់​ក្លិបថ្លៃបំផុតបំបែកកំណត់ត្រាចាស់ ១០៦ លានផោនរបស់មិត្តរួមក្រុមថ្មី Enzo Fernandez ដែលផ្លាស់ពី Benfica មកកាន់ Chelsea កាលពីខែមករា។

ក្រោយការមកដល់ Stamford Bridge, Moises Caicedo បាននិយាយថា នេះជាក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត ហើយការសំរេចចិត្តមកកាន់ទីនេះ មិនប្រើពេលយូរឡើយ ហើយក៏មិនបាច់ពិចារណាអ្វីដែរ ដោយ​សារ​តែ Chelsea ជាក្លិបដែលខ្លួនស្រលាញ់គាំទ្រ។

ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែល​ដំបូង​បាន​យល់ព្រមក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។

រំលឹក​ថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លាន​ផោន​ប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។

Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំង​ពី​ពេល​នោះ​មកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm