អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើកទី៤កាលពីថ្ងៃចន្ទ នៅពេលដែលគណៈវិនិច្ឆ័យរបស់រដ្ឋ Georgia បានចេញដីកាចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលបាញ់ការបោះឆ្នោតឆ្នាំ២០២០ ទម្លាក់លើប្រធានាធិបតីប្រជាធិបតេយ្យ លោកចូ បៃដិន។
ការចោទប្រកាន់ដែលបញ្ចូនដោយមេធាវីសហព័ន្ធ លោក Fani Willis បានបន្ថែមលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមពីលោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
ដីកាចោទប្រកាន់ដែលមានកម្រាស់៩៨ទំព័រ បានរាយបញ្ជីឈ្មោះជនជាប់ចោទចំនួន១៩នាក់ និងបទល្មើសសរុបចំនួន៤១ករណី។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក ដែលត្រូវបានប្រើដើម្បីកំណត់គោលដៅលើក្រុមសមាជិកនៃក្រុមឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ។
ការចោទប្រកាន់នេះបានលើកឡើងពីបទឧក្រិដ្ឋមួយចំនួនដែលលោក ត្រាំ ឬសហការីរបស់លោក ចោទប្រកាន់ថាបានប្រព្រឹត្ត រួមទាំងការផ្តល់សក្ខីកម្មក្លែងក្លាយដល់ក្រុមសមាជិកសភាថា ការក្លែងបន្លំសន្លឹកឆ្នោតបានកើតឡើង និងការជំរុញឱ្យក្រុមមន្ត្រីរដ្ឋ បំពានលើពាក្យសម្បថរបស់ពួកគេ ដោយការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត។
លោក ត្រាំ បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយបានចោទប្រកាន់មេធាវី Willis ដែលជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោតថា មានហេតុផលនយោបាយនៅពីក្រោយការចោទប្រកាន់នោះ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសរួចហើយថា មិនមានកំហុសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៣ករណីនោះទេ៕

