ការប្រឡងឌីប្លូមឆ្នាំសិក្សា២០២២-២០២៣ កំពុងដំណើរការនៅតាមបណ្ដាគ្រឹះស្ថានអប់រំឯកជន

2023/08/15 06:45:11 pm        150

ភ្នំពេញ៖ គ្រឹះស្ថានអប់រំឯកជន ​នៅក្នុងរាជធានីភ្នំពេញ កំពុងដំណើរការប្រឡងមធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ​នៅតាមសាលារៀងខ្លួន បន្ទាប់ពីមានការ​អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រឡង​នៅសាលាសាធារណៈរបស់រដ្ឋ នឹង​ចាប់ផ្ដើម​នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខ ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡារាជធានីភ្នំពេញ ​បានឲ្យដឹងថា ​បច្ចុប្បន្ន មានសាលាឯកជនបណ្ដើរៗហើយ បានរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ ហើយនៅ​រាជធានី​ភ្នំពេញ មានសាលាឯកជនដល់ជាង ៩០ភាគរយ ដែលមានលទ្ធភាពប្រឡងដោយខ្លួនឯង ។

លោកបន្តថា ​ចំពោះការប្រឡងខ្លួនឯង ​គឺតម្រូវឲ្យអនុវត្តតាមលក្ខខ័ណ្ឌ ​ដែលបានដាក់ចេញ ហើយបើ​សាលាណាមិនបានអនុវត្តតាម ​មន្ត្រីរបស់ក្រសួងអប់រំនឹងចុះអធិការកិច្ច ​ប៉ុន្តែយ៉ាងណា​គឺ​មានទំនុកចិត្តលើសាលាទាំងអស់នោះ ​ព្រោះតាំងពីមានការអនុញ្ញាត ឲ្យរៀបចំការប្រឡង​ខ្លួនឯង​នេះ ពុំទាន់មានបញ្ហាអ្វីនោះទេ ​ហើយការប្រឡងដោយខ្លួនឯងរបស់សាលាឯកជននេះទៀតសោត ក៏បានជួយសម្រាលផងដែរ​ ដល់ការចំណាយរបស់ថវិកាជាតិ ។

លោកស្រី រស់ យ៉ាណា​ ប្រធានសាលាអន្តរទ្វីបអាមេរិកកាំង ​បានលើកឡើងថា នារយៈពេលប៉ុន្មាន​ឆ្នាំមកនេះ ក្រសួងអនុញ្ញាតទៅកាន់សាលាឯកជនទាំងឡាយ ដែលមានលទ្ធភាពរៀបចំ​ការប្រឡងឌីប្លូម​ដោយខ្លួនឯង​ ដោយការអនុញ្ញាតនេះ ក៏បានបង្កភាពងាយស្រួលផងដែរ ក្នុង​ការធ្វើនីតិវិធី ការរៀបចំ និងកំណែតម្រងមួយចំនួន ។

លោកស្រី បានបន្តថា នៅពេលមានការររៀបចំដោយខ្លួនឯង ​គឺសាលាអន្តរទ្វីបអាមេរិកកាំង អាច​ច្នៃការងារទាំងឡាយ មានភាពច្បាស់លាស់​ និងមានទំនុកចិត្ត ​ក្រោមការតម្រងទិស ក៏ដូចជា​ការផ្ដល់ឱវាទពីក្រសួង ​និងមន្ទីរអប់រំ យុវជន ​និងកីឡារាជធានីភ្នំពេញផ្ទាល់ ហើយការប្រឡង​កន្លងមកនេះ​ បានប្រព្រឹត្តិទៅដោយរលូន ​ហើយសិស្សក៏ទទួលបាន​លទ្ធផលល្អ ។

ជាមួយនេះលោកស្រី រស់ យ៉ាណា បានបង្ហាញពីការប្ដេជ្ញា ​ធ្វើយ៉ាងណាឲ្យការប្រឡងនេះ បាន​ប្រព្រឹត្តិទៅតាមការអនុញ្ញាតរបស់ក្រសួង ​ដែលបានដាក់ចេញ​ ក៏ដូចជាបន្តចូលរួមធ្វើឲ្យវិស័យអប់រំ នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ​តាមរយៈការស្វែងរកនូវកម្មវិធីសិក្សាល្អៗ សម្រាប់​សិស្សានុសិស្ស ។

គួរបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ មានគ្រឹះអប់រំឯកជនមួយចំនួន​បាន​ស្នើសូមក្រសួងអប់រំ ​យុវជន និងកីឡា ​ដើម្បីអនុញ្ញាត​ឲ្យពួកគេរៀបចំការប្រឡងមធ្យមសិក្សា​បឋមភូមិ​ដោយខ្លួនឯង ​ដើម្បីចូលរួមទប់ស្កាត់ ​ការឆ្លងរាលដាលនៃជំងឺនេះ កុំឲ្យកើនឡើង​កាន់តែខ្លាំង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm