មានរយៈពេល២ឆ្នាំបន្ទាប់ពីក្រុមតាលីបង់ដណ្តើមការគ្រប់គ្រងក្នុងប្រទេសអាហ្វហ្គានីស្ថាន

2023/08/15 06:51:02 pm        118

អាហ្វហ្គានីស្ថាន៖ នៅថ្ងៃអង្គារនេះ គឺជាខួប២ឆ្នាំចាប់តាំងពីក្រុមតាលីបង់ ដណ្តើមអំណាចមកវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ វិធានការរឹតត្បិតរបស់ខ្លួនលើសិទ្ធស្ត្រី ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយសេដ្ឋកិច្ចនៅតែពុំអាចស្ទុះងើបឡើងវិញបាន។ ក្រុមតាលីបង់ បានដណ្តើមយករដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈកងទ័ពសហរដ្ឋអាមេរិក កំពុងដកចេញពីប្រទេសនេះ។ ក្រុមអ៊ីស្លាមនិយម ក្រោយមកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ និងកំពុងគ្រប់គ្រងប្រទេសនេះស្របទៅតាមការបកស្រាយរបស់ខ្លួននៃច្បាប់អ៊ីស្លាម។ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់របស់ក្រុមតាលីបង់ ក្មេងស្រីត្រូវបានហាមប្រាមមិនឲ្យចូលរៀននៅសាលារៀនថ្នាក់អនុវិទ្យាល័យ ហើយសមាជិកបុគ្គលិកស្ត្រីរបស់អង្គការសហប្រជាជាតិ និងអង្គការមិនរកប្រាក់កម្រៃ ត្រូវបានហាមឃាត់មិនឲ្យទៅធ្វើការ។ កាលពីខែមុន ក្រុមនេះបានប្រកាសបម្រាមលើមណ្ឌលកែសម្ផស្សស្ត្រី។ អង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមស្ថាប័នដ៏ទៃទៀត ដែលបានអំពាវនាវដល់ក្រុមតាលីបង់ដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង ប៉ុន្តែក្រុមនេះពុំបានទទួលយកសំណើរនោះឡើយ ហើយគ្មានប្រទេសណាមួយ ទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលស្របច្បាប់នោះដែរ។ ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខសេដ្ឋកិច្ចជាប់គាំង និងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈការគាំទ្រពីក្រៅប្រទេសក៏បានជាប់គាំង។ អង្គការសហប្រជាជាតិ និយាយថា ច្រើនជាង២ភាគ៣ នៃប្រជាជនរបស់ប្រទេស ត្រូវការជំនួយមនុស្សធម៌។ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi មកពីរដ្ឋាភិបាលក្រុមតាលីបង់ បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែកក្កដា។ លោកបានអំពាវសុំឲ្យដកទណ្ឌកម្មដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក ដែលរួមទាំងការបង្កកទុនបម្រុងរបស់ធនាគារកណ្តាល។

ក្រុមតាលីបង់ បានអំពាវនាវឲ្យមានការទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ន។ ប៉ុន្តែសហគមន៍អន្តរជាតិ បានជំរុញឲ្យក្រុមនេះធ្វើឲ្យស្ថានភាពប្រសើរឡើង ទាក់ទងទៅនឹងសិទ្ធិស្ត្រី ខណៈផ្តល់ស្បៀងអាហារ និងការគាំទ្រផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm