តំបន់​លឿងទុំ​ក្នុង​ក្រុងព្រះសីហនុ​ ត្រូវបាន​បញ្ចប់​មុន​កំណត់​ដោយសារ​ឆ្លង​កូ​វីដ​-១៩ ​ថយចុះ​

2021/05/24 08:07:15 pm        444

ព្រះសីហនុ​ ៖ ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បិទ​បញ្ចប់​តំបន់​លឿងទុំ​នៅ​ក្នុង​ក្រុង មុន​កាល​កំណត់ ក្រោយ​ការ ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​ មានការ​ថមថយ​ចុះ​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ​កាលពី​ម្សិលមិញ អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ ឯកឧត្ដម គួច ចំរើន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ ស្តីពី​ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ​និង​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

លោក​ បាន​បញ្ជាក់ថា ឯកឧត្តម គួច ចំរើន ក្នុង​កិច្ចប្រជុំ​នេះ ​បាន​លើកឡើងថា ​តាមរយៈ​វិធាន​ការដែល​រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​កន្លងមក ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុងព្រះសីហនុ ​មានដូចជា ​ការបិទ​ខ្ទប់​ក្រុងព្រះសីហនុ ការកំណត់​តំបន់​ក្រហម ​និង​តំបន់​លឿងទុំ ការកាត់បន្ថយ​តំបន់​លឿងទុំ និង​តំបន់​លឿង ។​ល​។ ជា​លទ្ធផល គឺ​ការ​ឆ្លង​រាលដាល បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដូច្នេះ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ ​និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ​បានសម្រេច​បញ្ចប់​តំបន់​លឿងទុំ​ក្នុង​ក្រុងព្រះសីហនុ មុន​កាលកំណត់ ដោយ​ប្តូរ​មក​ជា​តំបន់​លឿង​វិញ និង​ពង្រីក​តំបន់​លឿង ទីតាំង​ក្រហម ទៅ​ស្រុក​ព្រៃនប់ ដែល​ទើប​មានការ​រាលដាល​ថ្មី ព្រមទាំង​បង្កើន​វិធានការ​ផាក​ពិន័យ​លើ​ការ​ល្មើស​បម្រាម​ទាំងឡាយ សំដៅ​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍​។

អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា ​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ប្រាប់​ដល់​អាជ្ញាធរ​ស្រុក​ព្រៃនប់ ត្រូវធ្វើ​ការគ្រប់គ្រង​ឲ្យ​បាន​ម៉ឺង​មាត់ ប្រើប្រាស់​វិធានការ​ការអប់រំ ​ការណែនាំ​ វិធានការ​រដ្ឋបាល ផាកពិន័យ ​និង​ផ្តន្ទាទោស​។ វិធានការ​ទាំង​៥​ចំណុច​នេះ គឺ​ត្រូវតែ​អនុវត្ត ​បើ​មិន​ដូច្នោះ​ទេ មិនអាច​គ្រប់គ្រង​ស្ថាន​ការ​បាន​នោះទេ​ ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​។ ​ក្នុងករណី​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​លំនៅឋាន​ណាមួយ ​ឬ​ ទី​សំណាក់​ណាមួយ ឬ​សណ្ឋាគារ ​កាស៊ីណូ ផ្ទះសំណាក់​ណាមួយ​ ឬ​ក្រុមហ៊ុន​ រោងចក្រ ​សហគ្រាស​ណាមួយ ។​ល​។ ​ត្រូវ​កំណត់​ទីតាំង​នោះ ជា «​ទីតាំង​ក្រហម​» ទោះបី​ទីតាំង​នោះ​ឋិត​នៅ​ក្នុង​តំបន់​ណាមួយ​ក៏ដោយ​។​ ក្នុងអំឡុងពេល​ត្រូវ​កំណត់​ជា​«​ទីតាំង​ក្រហម​» ត្រូវ​អនុវត្ត​វិធានការ​ហាមឃាត់​ការចេញចូល ​ឆ្លងកាត់​ទីតាំង​នោះ​ជាបន្ទាន់​។ ហាមឃាត់​ការ​ជួបជុំ​ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​។ ហាមឃាត់​ការលក់ដូរ ​ឬ​ការ​ធ្វើ​អាជីវកម្ម សេវាកម្ម​ផ្សេងៗ​។ បុគ្គល ដែល​ស្នាក់​នៅក្នុង «​ទីតាំង​ក្រហម​» ត្រូវ​ភ្ជាប់​កម្មវិធី​សម្រាប់​តាមដាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កំណត់​ទីតាំង​នោះ​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕

​អត្ថបទ​៖ គង់ ប៊ុន​ថា ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        2
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        24
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm