ប្រភពយោធាពីរបានប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់សមាជិក២៦នាក់ នៃកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា បានសម្លាប់ និងមនុស្ស៨នាក់ទៀត បានរងរបួសនៅក្នុងការពួកស្ទាក់វាយដោយខ្មាន់កាំភ្លើងនៅកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។

បន្ថែមពីលើនេះទៀត អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះអ្នករបួសបានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ នៅតំបន់នោះ ជាទីដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជន ដោយមិនបានបញ្ជាក់ពីថា តើយានិក និងអ្នកដំណើរបានរួចជីវិត ឬយ៉ាងណានោះទេ។
ប្រភពនោះបាននិយាយថា "យើងបានបាត់បង់ទាហានចំនួន២៦នាក់ រួមទាំងមន្រ្តី៣នាក់ និងជនស៊ីវិល ៣នាក់ នៅក្នុងការប្រយុទ្ធនោះ ខណៈដែលទាហាន៨នាក់បានរងរបួស បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយផ្លូវហាយវេ Zungeru-Tegina។
អ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-171 របស់ខ្លួន ខណៈពេលកំពុងបំពេញបេសកកម្មជម្លៀសជនរងគ្រោះ បានធ្លាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះចេញពីទីក្រុងZungeru។
លោកបាននិយាយថា ការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីជួយសង្គ្រោះអ្នកដែលជិះលើយន្តហោះនោះ ហើយការស៊ើបអង្កេតបឋមត្រូវបានបើក ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះផងដែរ៕
