លោក Yoon៖ ជំនួបរវាងកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងទំនាក់ទំនងត្រីភាគី

2023/08/15 09:37:41 pm        194

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារ (ទី១៥ ខែសីហា) នេះ បាននិយាយថា កិច្ចប្រជុំកំពូលនាពេលខាងមុខជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងជប៉ុន នឹងបង្កើតបាននូវព្រឹត្តិការណ៍ថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី នៅចំពោះមុខការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលរីកធំឡើងជាលំដាប់របស់ប្រទេសកូរ៉េខាងជើង។

ក្នុងសុន្ទរកថា រំលឹកខួបនៃការរំដោះប្រទេសរបស់លោកពីអាណានិគមជប៉ុន ឆ្នាំ១៩១០-១៩៤៥ លោក Yoon បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ​ជាមួយ​ទីក្រុងវ៉ាស៊ីនតោន និងតូក្យូ តាមរយៈឧបករណ៍ឈ្លបយកការណ៍ និងការចែករំលែក​ទិន្នន័យតាមពេលវេលាជាក់ស្តែងពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោក Yoon បានថ្លែងថា៖ «កិច្ចប្រជុំកំពូល នឹងបង្កើតបាននូវព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាព នៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

សូមបញ្ជាក់ថា លោក Yoon គ្រោងនឹងចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅឯកន្លែងសម្រាកលំហែរបស់ប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃសុក្រ (ទី១៨ ខែសីហា) ជាកន្លែងដែលថ្នាក់ដឹកនាំទាំងអស់ នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់លើផ្នែកបច្ចេកវិទ្យា ការអប់រំ និងការការពារជាតិ។

គិតចាប់តាំងពីចូលកាន់តំណែង ក្នុងខែឧសភា ឆ្នាំ២០២២ មក លោក Yoon បានប្រឹងប្រែង​ធ្វើឲ្យ​ទំនាក់ទំនងជាមួយទីក្រុងតូក្យូប្រសើរឡើង ​បន្ទាប់ពីទំនាក់ទំនងនេះ បានបែកបាក់ដោយ​សារការ​ជាប់គាំង ក្នុងជម្លោះ ជុំវិញបណ្តឹងទាមទារសំណង ដែលធ្វើឡើងដោយជនរងគ្រោះនៃពលកម្ម​ដោយបង្ខំរបស់ប្រទេសជប៉ុន អំឡុងពេលការគ្រប់គ្រងអាណានិគមរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm