ប្រធាន​ក្រុមការងារ​ ចុះជួយ​ឃុំ​ក្នុង​ខេត្តស្វាយរៀង​ ស្នើឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/05/24 08:16:30 pm        32

ស្វាយរៀង​ ៖ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ ក្នុង​ខេត្តស្វាយរៀង ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់ ​​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ខណៈ​វា​បាន​នឹង​កំពុង​ឆ្លង​រាលដាល​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ ក្នុងចំណោម​កម្មករ​រោងចក្រ ​ក្នុង​ក្រុង​បាវិត​។

លោក ប៉ាង ឡេង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ​ក្នុង​ពិធី​ផ្ដល់​ស្បៀង​របស់​រាជរដ្ឋាភិបាល ​ជូន​អតីត​យុទ្ធជន ​និង​គ្រួសារ ចំនួន​៣០​គ្រួសារ នៅក្នុង​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ កាលពី​ម្សិលមិញ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ពិសេស វិធានករ ៣​ការពារ និង ៣​កុំ ​ឱ្យបាន​ខ្ជាប់ខ្ជួន ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ចូល​សហគមន៍ ​ ខណៈដែល​ជំងឺ​នេះ​ បាន​នឹង​កំពុង​ផ្ទុះ និង​ចម្លង​ក្នុងចំណោម​កម្មករ ​កម្មការិនី​ ដែល​ជា​កូន ជា​ចៅ ​នៅក្នុង និង​នៅ​ជិតៗ​មូលដ្ឋាន​នេះ​។

លោក ​បាន​បន្តថា ជំងឺ​កូ​វីដ​១៩ ជា​ជំងឺ ដែល​សកលលោក​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​កម្ចាត់ ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ត្រូវ​តែមាន​កាតព្វកិច្ច​ចូលរួម​កម្ចាត់​ជំងឺ​នេះ​ផងដែរ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល ​មិន​ត្រូវ​ចេញទៅ​ណា​ផ្ដេសផ្ដាស ​និង​កុំ​ជួបជុំ​គ្នាច្រើន ​ក្នុង​ករណី​មិន​ចាំបាច់ ដោយ ងាក​មក​ប្រើ​ពេលវេលា​នេះ ​គិតគូរ​ដាំ​ដុះ​បន្លែបង្ការ​ ចិញ្ចឹមសត្វ ​ដើម្បី​ហូបចុក​ និង​បម្រើ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​។

តំណាង​គ្រួសារ​អតីត​យុទ្ធជន ដែល​បាន​ទទួល​អំណោយ​រាជរដ្ឋាភិបាល ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង​ជា​ប្រធាន​សហគមន៍​អតីត​យុទ្ធជន​កម្ពុជា ដែល​បាន​បន្ត​គិតគូរ​ឧបត្ថម្ភ​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​ ពិសេស​ប្រាក់​បៀរ​វត្សរ៍​ប្រចាំខែ បាន​ទាន់​ពេល​ដល់​ពួកគេ​។

លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច អតី​ត​យុទ្ធជន​ និង​យុវនីតិសម្បទា ​ខេត្តស្វាយរៀង បាន​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​អតីត​យុទ្ធជន ​និង​គ្រួសារ​មានគុណ​បំណាច់​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​មួយចំនួន​ ក្នុង​ក្រុង​បាវិត បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​-១៩​ ដែល​បាន​នឹង​កំពុង​ឆ្លង​រាលដាល​លើ​កម្មករ​រោងចក្រ ដែល ក្នុង​មួយថ្ងៃ ​គឺ​រហូតដល់​ជិត​១០០​នាក់​៕

​អត្ថបទ​៖ ភា សារិត

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm