ឥណ្ឌា ៖ កងកម្លាំងសន្តិសុខព្រំដែនប្រេទេសឥណ្ឌា បានផ្លាស់ប្តូរស្ករគ្រាប់គ្នាជាមួយឆ្មាំការពារព្រំដែនប្រទេសបង់ក្លាដែស នៅរដ្ឋ West Bengal ភាគខាងកើត នៅក្នុងឱកាសនៃការប្រារព្ធទិវាឯករាជ្យលើទី៧៧របស់ប្រទេសឥណ្ឌានៅថ្ងៃទី១៥ ខែសីហានេះ។
កងកម្លាំងកំពុងធ្វើទៅតាមប្រពៃណីនៃការជួបជុំគ្នានៅព្រំដែននិងការផ្លាស់ប្តូរស្ករគ្រាប់ នៅក្នុងពិធីដ៍សំខាន់រយៈពេលជាច្រើនឆ្នាំមកហើយ រួមទាំងពិធីបុណ្យដូចជា បុណ្យEid បុណ្យDiwali ទិវាសាធារណៈរដ្ឋ និងទិវាឯករាជ្យ ព្រមទាំងទិវានៃសារៈសំខាន់របស់ជាតិផ្សេងៗទៀត។
ប្រទេសឥណ្ឌាទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ប៉ុន្តែត្រូវបានបែងចែកទៅជាប្រទេសពីរដាច់ដោយឡែកពីគ្នា បន្ទាប់ពីការបែកបាក់ដ៏បង្ហូរឈាម គឺ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន(ប៉ាគីស្ថានខាងកើត និងខាងលិច)។

