អ្នករួចរស់ជីវិតពីចំហេះព្រៃដ៏សាហាវ នៅរដ្ឋហាវ៉ៃ ចែករំលែករឿងរ៉ាវដ៏គួរឲ្យរន្ធត់នេះ

2023/08/16 02:10:18 am        212

អ្នករស់រានមានជីវិតពីហេតុការណ៍ចំហេះព្រៃ បានចែករំលែករឿងរ៉ាវដ៏ជូរចត់របស់ពួកគេ និងក្តីសង្ឃឹមរបស់ពួកគេ ចំពោះទីក្រុងប្រវត្តិសាស្ត្រ Lahaina អមជាមួយនឹងការឈឺចាប់របស់ពួកគេ បន្ទាប់ពីបានត្រឡប់ទៅផ្ទះសម្បែងដែលឆេះអស់គ្មានសល់អ្វីសោះ ក្រោយភ្លើងឆេះដ៏មហន្តរាយ បានឆក់យកជីវិតមនុស្សជិត ១០០នាក់ នៅទូទាំងកោះ Maui នៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក។

អ្នកស្រុកភូមិ បាននិយាយថា គ្រួសាររបស់ពួកគេ បានបាត់បង់អ្វីគ្រប់យ៉ាង នៅក្នុងគ្រោះមហន្តរាយកាលពីថ្ងៃទី៨ ខែសីហា ដែលជាចំហេះព្រៃដ៏សាហាវបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ១០០ឆ្នាំមកនេះ។ អ្នកស្រុកដើម នៅក្រុង Lahaina លោក Pila Taufa បាននិយាយថា៖ «ខ្ញុំចង់និយាយថា វានឹងចំណាយពេលជាច្រើនឆ្នាំ ដើម្បីកសាងឡើងវិញ និងដើម្បីឲ្យអ្វីៗត្រលប់មកដូចដើមវិញ»។

ទីក្រុង Lahaina មើលទៅដូចជាគំនរផេះ បន្ទាប់ពីត្រូវបានបំផ្លាញដោយចំហេះព្រៃ ដែលបានឆក់យកជីវិតមនុស្ស ៩៩នាក់ គិតត្រឹមរសៀលថ្ងៃចន្ទ (ទី១៤ ខែសីហា) ហើយលោក Taufa បានបាត់បង់ចំណែកនៃគ្រួសាររបស់គាត់។ លោក Taufa និយាយទាំងអួលដើមកថា៖ «ខ្ញុំមានមីងម្នាក់ និងពូម្នាក់ គ្រួសារដែលមានគ្នា ៤នាក់ កូនស្រី និងចៅប្រុសអាយុ ៧ឆ្នាំ ពួកគេទាំងអស់ត្រូវបានភ្លើងឆេះ នៅទីនោះ។ ពួកគេព្យាយាមរត់ចេញ ប៉ុន្តែពួកគេនៅក្នុងឡាន។ ខ្ញុំគិតថា ប្រហែលជាទូរស័ព្ទធ្លាក់ចូលក្នុងឡាន ហើយពួកគេជាប់នៅខាងក្នុងឡាន ហើយក៏ត្រូវភ្លើងឆេះស្លាប់តែម្ដង»។

យោងតាមអភិបាលរដ្ឋ Hawaii លោក Josh Green បានឲ្យដឹងថា សំណង់ចំនួនប្រហែល ២.២០០ខ្នង ត្រូវបានបំផ្លាញ ឬរងការខូចខាតដោយសារតែភ្លើងឆាបឆេះ នៅភាគខាងលិចកោះ Maui ដែលជាតាំងរបស់ក្រុង Lahaina ដោយសំណង់អាគារដែលខូចខាតនោះ ប្រហែល ៨៦ភាគរយ ជាលំនៅឋាន។

អ្នកស្រុកក្នុងតំបន់ម្នាក់ទៀត ឈ្មោះអ្នកនាង Jannifer Williams បាននិយាយថា៖ «វាជាផ្ទះរបស់យើង។ យើងបានរស់នៅទីនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។ កូនៗ របស់យើងបានកើតនៅទីនេះ។ យើងមិនដឹងថា ជំហានបន្ទាប់ នឹងត្រូវចាប់ធ្វើអ្វីមុននោះឡើយ»។ 

អ្នកនាង Williams និងគ្រួសាររបស់នាង បានវិលត្រឡប់ទៅកាន់ទីក្រុងដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរនេះវិញ បន្ទាប់ពីមានសំណាងរួចជីវិត ក្រោយរត់គេចពីអណ្តាតភ្លើង ដែលឆាបឆេះនៅក្នុងរថយន្តរបស់ពួកគេ តែយ៉ាងណាក្ដី ពួកគេបែរជាមកត្រូវស្វែងរកផ្ទះដែលឆេះខ្ទេចទៅជាផេះទៅវិញ។

ក្រុមមន្ត្រីបានរឹតបន្តឹងការចូលទៅកាន់ក្រុង Lahaina ខណៈពេលដែលក្រុមជួយសង្គ្រោះ នៅតែបន្តការងារស្វែងរកជនរងគ្រោះដោយអគ្គិភ័យនេះ។ មុនពេលពួកគេ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់ទីលំនៅវិញ លោក Taufa បាននិយាយថា ពួកគេបានបោះជំរុំនៅទីហាលវាល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        28
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm