Hun Sen Cup៖ កំពតស្ទើរអស់ឱកាស ក្រោយចែក ១ពិន្ទុជាមួយខេត្តកែប ក្នុងជើងទី២

2023/08/16 05:13:47 pm        187

ក្រុមបាល់ទាត់កំពតអេហ្វស៊ី ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ ទៅហើយ ក្រោយ​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវខេត្តកែប ដោយលទ្ធផល ៣-៣ ក្នុងជំនួបវគ្គសន្សំពិន្ទុ សប្ដាហ៍ទី១៦ ជើងទី២ កាល​ពី​ល្ងាច​ថ្ងៃទី១៥ ខែសីហាម្សិលមិញ ។

ជំនួបនៅកីឡដ្ឋានខេត្តកំពតនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខខេត្តកែប ២-១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ អង់ យុធារិទ្ធ នៅនាទីទី៦ និងមិត្ដរួមក្រុម ហ៊ីម ហ្សះរី នៅនាទី៣១ ខណៈ ១គ្រាប់របស់ក្រុមភ្ញៀវ បញ្ចប់ទីដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី១២ ។

ចូលវគ្គទី២ ខេត្តកែប បានបន្ថែម ២គ្រាប់ នាំមុខក្រុមម្ចាស់ផ្ទះវិញ ត្រឹមនាទី៧០ ដែល​រក​បាន​ដោយ​កីឡាករ ឃីម ភ័ក្ដ្រា និង ខន ជីវ៉ា ។ ប៉ុន្ដែនៅចុងម៉ោង ដោយសារ​ការ​បង្ក​កំហុស​ក្នុង​ប្រអប់​ទី​ខេត្ត​កែប បានផ្ដល់ឱកាសឲ្យកីឡាករ ថៃ ចំរុង ទាត់បាល់ពិន័យ ១១ម៉ែត្រ​បាន​សម្រេច​ជួយ​ឲ្យ​ខេត្ត​កំពត តាមស្មើ ៣-៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមកំពតអេហ្វស៊ី បន្ដឈរលេខ៣ និងមាន ៧ពិន្ទុ សល់ ១ប្រកួត​ក្នុងដៃ តាមពីក្រោយខេត្តព្រះសីហនុ មាន ៩ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី មាន ១៤ពិន្ទុ តែ​នៅសល់ ២ប្រកួតដូចគ្នា ។ ដូច្នេះកំពត ហាក់សល់ឱកាសតិចតួចបំផុត ក្នុងកា​រ​ប្រជែង​កៅ​អី​វគ្គ​បន្ដ ពោលគឺលុះត្រាតែពួកគេ ទទួលបានជ័យជម្នះក្នុងការប្រកួតចុងក្រោយ ហើយ​ខេត្ត​ព្រះសីហនុ បរាជ័យទាំង ២ប្រកួត ទើបពួកគេមានសង្ឃឹម ។ រីឯខេត្តកែប បានអស់​ឱកាស​ទៅ​ហើយ​ ក្រោយឆ្លងកាត់ ៧ប្រកួត រកបានត្រឹម ៥ពិន្ទុ ទោះបីពួកគេនៅសល់ ១ប្រកួតទៀតក៏ដោយ ។

ដោយឡែកការប្រកួតសប្ដាហ៍ទី១៦ ក្នុងពូលA ១គូទៀត រវាងក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ និង​ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី ដែលគ្រោងធ្វើការប្រកួតដំណាលគ្នា កាលពីម្សិលមិញ ត្រូវបាន​លើក​ពេល ដោយសារមានភ្លៀងខ្លាំង មិនអាចរៀបចំការប្រកួតបាន ៕អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm