មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/05/24 08:49:36 pm        498

ភ្នំពេញ ៖ ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 នាពេល ខាងមុខនេះ​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងថា ការរៀបចំ​បន្ថែម​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ​ គឺជា​ការ​ប្រតិបត្តិ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​បានសម្រេច​ឲ្យ​រៀបចំ​នូវ​សេវា​ជួយសង្គ្រោះ​បន្ទាន់​លើ​ផ្នែក​អុក​ហ្ស៊ី​ហ្សែ​ន ​ចំពោះ​អ្នកជំងឺ​ធ្ងន់​។ ដូច្នេះ​ក្រៅពី​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រសួង​សុខាភិបាល​ បាន​ពង្រីក​រួចហើយ​ចំនួន​១៥០​គ្រែ ​និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ សែន​សុខ​២ ចំនួន​១០០​គ្រែ ​និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ ចំនួន​១០០​គ្រែ​។ ​ដោយឡែក​សម្រាប់​ម​នី្ទ​រ​ពេទ្យ​អង្គឌួង ​ដែល​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន​៣៥​គ្រែ និង​ក្រុម​គ្រូពេទ្យ​សម្រាប់ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​មាន​ចំនួន​៦០​នាក់​ផងដែរ​។

បញ្ហា​ជំងឺ​កូ​វីដ​១៩ មិនទាន់​មានការ​ថមថយ ខណៈដែល​ក្រសួងសុខាភិបាល​បន្ត​បង្កើន​ការប្រុង​ប្រយ័ត្ន​ជានិច្ច ដូចជា​ការពង្រីក​ទីតាំង​បន្ថែម​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ និង​រាជរដ្ឋាភិបាល បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ទូទៅ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដែល​ចាក់​វ៉ាក់សាំង​រួច មិនសូវ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នោះទេ​៕


អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm