អេត្យូពី៖ នាយករដ្ឋមន្រ្តីអេត្យូពី លោក អាប៊ីយ អាមេដ( Abiy Ahmed) បានមើលឃើញខ្លួនលោកស្ថិតនៅកណ្តាលនៃជម្លោះថ្មីមួយ នៅពេលនេះ នៅក្នុងតំបន់អាមហារ៉ា( Amhara) ដ៏សំខាន់ដែលបានបញ្ជាកងទ័ពរបស់ខ្លួន ដើម្បីជួយរូបលោករារាំងការប៉ុនប៉ងរបស់គូប្រជែង គឺកងកម្លាំងទីហ្គ្រេ (Tigrayan forces) ដើម្បីផ្តួលរំលំរូបលោកកន្លងមកនោះ។
ជម្លោះនេះ គឺជាសញ្ញាចុងក្រោយបង្អស់ដែលថា លោកអាប៊ីយ កំពុងតស៊ូដើម្បីរស់នៅអាស្រ័យលើរង្វាន់ណូបែលរបស់ខ្លួន ដែលជាកិត្តិយសប្រគល់ឲ្យរូបលោកក្នុងឆ្នាំ២០១៩សម្រាប់ការបញ្ចប់អរិភាពដ៏យូរជាមួយប្រទេសអេរីទ្រី និងកំណត់ប្រទេសអេត្យូពីលើផ្លូវប្រជាធិបតេយ្យ បន្ទាប់ពីគ្រប់គ្រងកណ្តាប់ដៃដែកជិតបីទសវត្សរ៍។
ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកអាប៊ីយក្នុងនាមជាអ្នកបង្កើតសន្តិភាព និងជាអ្នកប្រជាធិបតេយ្យ ត្រូវបានធ្វើឲ្យស្រអាប់ដោយសារជម្លោះនៅតំបន់អាមហារ៉ា ដែលជាតំបន់ធំបំផុតទីពីរនៅក្នុងប្រទេសអេត្យូពី។
អំពើហិង្សានេះ បានធ្វើឲ្យអន្តរជាតិមានការព្រួយបារម្ភ ដោយអ៊ីស្រាអែលបានជម្លៀសពលរដ្ឋ និងជនជាតិជ្វីហ្វរបស់ខ្លួនចេញពីតំបន់នេះ កាលពីសប្តាហ៍មុន៕

