រដ្ឋមន្ត្រីក្រសួងដែនដី វាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកកំពង់លែង

2023/08/16 06:39:00 pm        388

កំពង់ឆ្នាំង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់ ភ្នំទេ ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានចាត់ទុកការវិនិយោគនេះ​ ជាការរួមចំណែកធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធដឹក​ជញ្ជូន​របស់​កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ​ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាព​ល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ​ ក្នុងពេលរូបលោក អញ្ជើញ​ចុះពិនិត្យ​ដំណើរការសាងសង់កំពង់ផែ​ និងសំណេះសំណាលជា​ មួយបុគ្គលិក និងកម្មករ ដែល​កំពុងបម្រើ​ការងារនៅទីនោះកាលពីពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បានកោតសរសើរថ្នាក់ដឹកនាំ ក្រុម ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែល​មានឆន្ទៈច្បាស់លាស់ក្នុងការវិនិយោគ ហើយធ្វើ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធនានា​លេចចេញជារូបរាងយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថ្នាក់ដឹកនាំក្រុមហ៊ុនបុគ្គលិក កម្មករ​ ក៏ដូចជាប្រជាពលរដ្ឋត្រូវចេះរួមសហការគ្នាធ្វើឱ្យការវិនិយោគ​ទទួលបានជោគជ័យ ហើយ​កំពង់ផែ​ដំណើរការតាមការគ្រោងទុក ដើម្បីជាប្រយោជន៍រួម។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក និងកម្មករជាង៣០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាជូនពួកគេម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង មជ្ឈមណ្ឌលភស្តុភារកម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ​ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគ​ដ៏ធំជាលើកដំបូង ​ហើយសម្រាប់ទឹកដីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ជាមួយទឹកប្រាក់រហូតដល់ទៅជាង​ ៣០០លានដុល្លារអាមេរិក៕ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm