ក្រសួងអប់រំ បើកការប្រកួតប្រជែងភាពច្នៃប្រឌិត លើការរចនាផលិតផល ​មេកាត្រ​និចកម្រិត​មធ្យមសិក្សា

2023/08/16 08:06:10 pm        678

ភ្នំពេញ៖ មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍​ នៃក្រសួងអប់រំ​ យុវជន​ និងកីឡា ដោយមានកិច្ចសហការជាមួយ ​អង្គការស្ទែមកម្ពុជា ​នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា”។

ព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា” នេះផ្ដល់​ឱកាសដល់សិស្សានុសិស្សសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន​ទាំងអស់ អាចបញ្ចេញស្នាដៃ​ និងសមត្ថភាព ​ឬភាពប៉ិនប្រសប់របស់ខ្លួនជាសាធារណៈ។ ការរចនាផលិតផលមេកាត្រូនិច ត្រូវផ្សាភ្ជាប់ប្រធានបទណាមួយដែលទាក់ទង​នឹងការជួយ​ដល់​ការរស់នៅប្រចាំថ្ងៃ ឬអាចជួយដល់សង្គម។

ការប្រកួតប្រជែង បើកឱកាសឱ្យសិស្សានុសិស្សអាចចូលរួមជាក្រុម​ដែលមានសមាជិកយ៉ាងច្រើន​ចំនួន៥នាក់។​ការប្រកួតមួយនេះ ​ក៏ជាវេទិកាដែលអាចឱ្យសិស្សានុសិស្សបង្ហាញអំពីភាពវៃឆ្លាត (ingenuity) ​ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់​ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (Function)។

ក្រុមសិស្សានុសិស្សដែលជាជ័យលាភីនឹង​ទទួល​បានថវិកា​គាំទ្រ​សម្រាប់ផលិតស្នាដៃការរចនា​ផលិត​ផល​មេកាត្រូនិច​ ព្រមទាំងថវិកាលើកទឹកចិត្តក៏ដូចជា​ទទួលបានការផ្សព្វផ្សាយ និង​ការតាំងបង្ហាញជាសាធារណៈផងដែរ។

នីតិវិធីនៃការប្រកួតប្រជែងការឌីហ្សាញផលិតផលមេកាត្រនិច ​នឹងប្រព្រឹត្តិទៅជា ​៧ ដំណាក់កាល។

ដំណាក់កាលទី ១ ​សិស្សានុសិស្សត្រូវធ្វើការចុះឈ្មោះ ​និងសរសេរពិព័ណ៌នាសង្ខេបពីគម្រោងរបស់ខ្លួនចាប់​ពីថ្ងៃបើកការប្រកួតជាផ្លូវការរហូតដល់ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ២០២៣។ដំណាក់កាលទី២ ​ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៣០ក្រុម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ

២០២៣។

ដំណាក់កាលទី ៣ ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើសពីដំណាក់កាលទី២​ នឹងទទួលបានកញ្ចប់ថវិកា ​និងមានរយៈពេល ៣ សប្តាហ៍ដើម្បីរៀបចំវត្ថុគំរូតាមរយៈការធ្វើវីដេអូសម្រាប់គណៈកម្មការវាយតម្លៃនៅថ្ងៃទី ៨ ​ខែកញ្ញា ​ដល់ថ្ងៃទី​ ១ ខែតុលា ​ឆ្នាំ២០២៣។ ​ដំណាក់កាលទី ៤ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៥ -១០ ក្រុម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។

ដំណាក់កាលទី ៥ ក្រុមសិស្សានុសិស្សដែលបានជាប់ពីដំណាក់កាលទី៤ ​នឹងទទួល​បានការ​បណ្តុះ​បណ្តាល​បន្ថែមពីអ្នកជំនាញ ​និង​ទទួល​បាន​កញ្ចប់​ថវិកា​បន្ថែម ​ដំណាក់​កាលទី ៦ ​ការធ្វើវេទិកា​សាធារណៈ និងប្រកាសលទ្ធផល​នៃក្រុមជ័យលាភីនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

ដំណាក់កាលទី៧ ក្រុមទទួលបានជ័យលាភីចំនួន៣អាចត្រៀមខ្លួន ដើម្បីចូលរួមព្រឹត្តិការណ៍"បំណងប្រាថ្នា ”។

ដូច្នេះសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍​ចំពោះកម្មវិធីប្រកួតខាងលើ​អាចធ្វើការចុះ​ឈ្មោះតាម​រយៈតំណភ្ជាប់ https://shorturl.at/frxOW ​ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ​២៧ ខែសីហា ឆ្នាំ២០២៣។​បើសិស្សានុសិស្សមានចម្ងល់ឬមានបំណងចង់សាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងនីតិវិធីនិង ដំណើរ​ការនៃព្រឹត្តិការណ៍​ សិស្សានុសិស្សអាចធ្វើការទាក់ទងដោយផ្ទាល់តាមរយៈតេឡេក្រាមលេខ ០១៤៣៨១ ២៧១ ។ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm