កម្ពុជាបោះជំហានទៅមុខ ក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារមានសុវត្ថិភាព

2023/08/16 08:14:37 pm        292

ភ្នំពេញ៖ កម្ពុជាបានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រម​ពហុវិស័យ ​ដើម្បីធ្វើឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ​ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ​ និងឆ្លើយតប​ចំពោះបញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់។

នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា។ ក្រោមប្រធានបទជាសកល “ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិត” ទិវានេះ មានគោលបំណង​លើកកម្ពស់ការយកចិត្តទុកដាក់ ​និង​ជំរុញ​សកម្មភាពនានា ដើម្បីធានា​បាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានស្នើឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ដោយបញ្ជាក់ថា កិច្ចនេះ ក៏ត្រូវការ​កិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយឱ្យចូលរួមដោយស្មោះស្ម័គ្រទើបអាចទទួល​បានជោគជ័យ​ក្នុងការ​អនុវត្តសុវត្ថិភាពម្ហូបអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ ​មានរួមទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី គ្លែ ខូណន ​នាយិកាកម្មវិធីស្បៀងអាហារពិភពលោក ​បានមានប្រសាន៍ថា យើងជឿថា ការទទួល​បានអាហារដែលមានសុវត្ថិភាព ​និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជា​សិទ្ធិ​មូលដ្ឋាន​របស់មនុស្សម្នាក់ៗ។ តាមរយៈការធ្វើការលើសុវត្ថិភាពម្ហូបអាហារក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយ​ប្រើប្រាស់កសិផលក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារដល់កុមារដែលខ្វះខាតម្ហូបអាហារ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងធានាថា ​ម្ហូបអាហារដែលពួកគេបរិភោគមាន​សុវត្ថិភាព និងប្រកប​ដោយផាសុខភាពផងដែរ។

ចំណែក លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បានមាន​ប្រសាសន៍ដោយ​ឆ្លុះបញ្ចាំង​ចំពោះគំនិត​ផ្តួចផ្តើម​ក្នុងការពង្រឹងស្តង់ដារវិស័យម្ហូបអាហារថា ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជាមានសក្តានុពល​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច។ លោកបន្តថា រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព ​និងស្តង់ដារម្ហូបអាហារ ស្របពេលដែល​ប្រទេស​នេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក។

បច្ចុប្បន្នយើងកំពុងជួយចងក្រងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើន តាម​រយៈការ​កសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរ និងឆ្លើយតបទៅ​នឹង​តម្រូវការសុខភាពសាធារណៈ។

ព្រឹត្តិការណ៍នេះ ភាគីពាក់ព័ន្ធចំនួនជិត៣០០នាក់ ​ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភ ​អង្គការ និងទីភ្នាក់ងារជាច្រើន ៕ អត្ថបទ៖ វណ្ណៈ 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm       
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm