អតីតភ្នាក់ងារ FBI ផ្តល់ចម្លើយភាពមានទោសថា បានធ្វើការងារខុសច្បាប់ឲ្យក្រុមអ្នកមានឥទ្ធិពលរុស្ស៊ី ដែលស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក

2023/08/16 09:50:12 pm        489

អាមេរិក ៖ អតីតភ្នាក់ងារ FBI ម្នាក់ បានសារភាពថា បានធ្វើការឲ្យមហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska ខណៈពេលដែលមហាសេដ្ឋីរូបនោះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបានទទួលស្គាល់ពីការមានទោសចំពោះករណីសមគំនិត នៅក្នុងតុលាការទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) ដែលការសារភាពនេះ ជាថ្នូរដើម្បីឲ្យរដ្ឋអាជ្ញាទម្លាក់ការចោទប្រកាន់ផ្សេងទៀត។

កាលពីខែមករា រដ្ឋអាជ្ញា បានឲ្យដឹងថា មុនពេលចូលនិវត្តន៍នៅឆ្នាំ២០១៨ លោក Charles McGonigal ដែលដឹកនាំផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FBI នៅទីក្រុងញូវយ៉ក ទទួលបានប្រាក់បិទមាត់ពីលោក Deripaska ដែលជាថ្នូរនឹងការស៊ើបអង្កេតលើអ្នកជំនួញគូប្រជែង ហើយក្នុងឆ្នាំ២០១៩ មិនបានជោគជ័យ ក្នុងការជំរុញឲ្យមានការដកទណ្ឌកម្មពីលោក Deripaska។

នៅពេលនោះ លោក McGonigal បានអះអាងពីភាពគ្មានទោសពៃរ៍ ចំពោះបទល្មើសព្រហ្មទណ្ឌចំនួន ៤ករណី ដោយក្នុងនោះរួមទាំងការរំលោភលើការដាក់ទណ្ឌកម្ម និងការសម្អាតប្រាក់ផងដែរ។

លោក McGonigal វ័យ ៥៥ឆ្នាំ កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) បាននិយាយនៅក្នុងតុលាការសហព័ន្ធ នៅតំបន់ Manhattan ថា លោកបានធ្វើការឲ្យលោក Deripaska ក្នុងចន្លោះនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះនៃឆ្នាំ២០២១ ដើម្បីស្វែងរកព័ត៌មានអវិជ្ជមានរបស់លោក Vladimir Potanin ក្នុងគោលបំណងធ្វើឲ្យគូប្រជែងរបស់លោក Deripaska រូបនេះ មានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោក McGonigal បានបញ្ជាក់បន្ថែមថា ទទួលបានប្រាក់ចំនួន ១៧.៥០០ដុល្លារ សម្រាប់ការងារនោះ ដោយផ្ទេរពីប្រទេសរុស្ស៊ីតាមរយៈគណនី នៅកោះស៊ីប និងរដ្ឋ New Jersey របស់អាមេរិក ដែលជាការប៉ុនប៉ងបិទបាំងប្រភពនៃការទូទាត់ ហើយអតីតភ្នាក់ងារ FBI រូបនេះ បានប្រាប់តុលាការថា លោកមាន «វិប្បដិសារីជាពន់ពេក» ចំពោះទង្វើរបស់ខ្លួន។

បទចោទសមគំនិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល ៥ឆ្នាំ។ ចៅក្រមសហព័ន្ធអាមេរិក លោកស្រី Jennifer Rearden គ្រោងនឹងធ្វើការកាត់ទោសលើលោក McGonigal នៅថ្ងៃទី១៤ ខែធ្នូ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm