ឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម​ ទេសចរណ៍ និងវប្បធម៌

2023/08/16 10:16:14 pm        196

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លើកឡើងថា ប្រទេសឥណ្ឌាគឺជាប្រទេស​ដៃគូ​ជាមួយប្រទេសកម្ពុជា​ ដែលមានបំណងធ្វើដំណើរឆ្ពោះទៅរក​ការអភិវឌ្ឍ ជាពិសេសការ​ធ្វើពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ទេសចរណ៍ និងប្រជាជននិងប្រជាជន ។

លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា លើក​ឡើងនៅ​ក្នុងពិធីអបអរសាទរទិវាឯករាជ្យលើកទី ៧៧ ​នៃសាធារណរដ្ឋឥណ្ឌា ​នៅថ្ងៃទី១៥ ​ខែសីហា ឆ្នាំ ២០២៣ នេះថា ​សមិទ្ធផល​ដែលបានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំកន្លងទៅ ​គឺបានបង្ហាញ អំពី​ទំនាក់ទំនង​ទ្វេភាគីស្ថិតក្នុងកម្រិតខ្ពស់ រវាងឥណ្ឌា ​និងកម្ពុជា​ ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្ម​ទ្វេភាគីវិញ ទំហំពាណិជ្ជកម្ម ​ការតភ្ជាប់ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ប្រជាជននិងប្រជាជន នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ។

ចំណែកឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីនេះដែរ បានវាយតម្លៃខ្ពស់ចំពោះឥណ្ឌាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈការផ្តល់ឥណទាន និងជំនួយឥតសំណង ដើម្បីចូលរួមទាំងការស្តារ និងអភិរក្សប្រាសាទបុរាណ, ការអភិវឌ្ឍ​ធនធានមនុស្ស, កសិកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ការដោះមីន​ ការការពារជាតិ, ជំនួយដល់វិស័យកសិកម្ម ​សាលាក្តីខ្មែរក្រហម, ​និងការផ្តល់វ៉ាក់សាំង Covid-19 ដល់កម្ពុជាជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ​ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​បានកើនឡើងជាលំដាប់ ជាក់ស្តែង​នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ប្រមាណ ​៤៤០ លានដុល្លារអាមេរិក ដែលការ​កើន​ឡើងនេះ​ ដោយសារការផ្តល់ហិរញ្ញប្បទានពីឥណ្ឌានូវកម្មវិធីអនុគ្រោះពន្ធគយ ដល់ប្រទេសកម្ពុជា​ក្នុងឆ្នាំ ២០១៨ ។ កម្ពុជាក៏កំពុងទន្ទឹងរង់ចាំ​ ការបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​ដើម្បីជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចនៃប្រទេសទាំង​ពីរ​ឱ្យកាន់​តែរីកចម្រើន។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា​ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរយៈពេល ៧ ខែ ​ឆ្នំា២០២៣ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ​មានទំហំទឹកប្រាក់សរុបជាង ២៦៨ លានដុល្លារ ​កើនឡើង ៥.៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសឥណ្ឌា ​មានទឹកប្រាក់ជិត ១៤១ លានដុល្លារ កើនជិត ៤៣ ភាគរយ​ ខណៈការនាំចូលទំនិញពីប្រទេសឥណ្ឌា ​មានទឹកប្រាក់ជាង ១២៧ លានដុល្លារ ថយចុះ ១៨ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        233
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm