តារាចម្រៀង RM ធានាជាមួយអ្នកគាំទ្រថា ក្រុមអ្នកចម្រៀង BTS នឹងត្រឡប់មកវិញ នៅឆ្នាំ២០២៥

2023/08/16 11:04:31 pm        249

ក្រុមអ្នកចម្រៀងដ៏ល្បីល្បាញ BTS របស់ប្រទេសកូរ៉េខាងត្បូង នឹងបញ្ចប់ការឈប់សម្រាករបស់ពួកគេពីពិភពតន្ត្រី នៅឆ្នាំ២០២៥។ ក្រុមប៊យបែនខេប៉ុប (K-pop) ដែលរួមមាន លោក RM លោក Suga លោក Jin លោក J-Hope លោក V លោក Jimin និងលោក Jungkook បានទម្លាយពីដំណឹងនៃការឈប់សម្រាករបស់ពួកគេ ដើម្បីចូលបំពេញតួនាទីហាត់ទាហានទៅកាន់អ្នកគាំទ្រ អំឡុងអាហារពេលល្ងាចប្រចាំឆ្នាំ FESTA កាលពីឆ្នាំមុន ដែលជាពិធីប្រារព្ធខួបលើកទី៩ឆ្នាំនៃការបង្កើតក្រុមតន្រ្តីដ៏ពេញនិយមមួយនេះ។

អមជាមួយនឹងការផ្តោតលើគម្រោងចេញបទចម្រៀងទោល សមាជិកមួយចំនួន មានជាប់បំពេញកាតព្វកិច្ចយោធា។ ក្រុមចម្រៀងរបស់កូរ៉េខាងត្បូងមួយនេះ នឹងវិលមកជុំគ្នាវិញ នៅពេលខាងមុខ ក្រោយបញ្ចប់កាតព្វកិច្ច ប៉ុន្តែអ្នកគាំទ្រទាំងឡាយ ត្រូវរង់ចាំបន្តិចសិន។

ដោយកត់សម្គាល់ពីការសន្ទនាដែលរូបលោកបាននិយាយជាមួយមិត្តរួមក្រុមរបស់ខ្លួន លោក Suga អំឡុងការផ្សាយផ្ទាល់ តាមរយៈកម្មវិធី Weverse លោក RM បាននិយាយថា៖ «មិត្តរបស់ខ្ញុំបានប្រាប់ខ្ញុំថា មានអ្នកគាំទ្រជាច្រើនរបស់ ARMY នៅទូទាំងពិភពលោកចង់ឲ្យពួកយើងទាំង ៧នាក់ រួមគ្នាឡើងវិញ និងសម្តែងជាមួយគ្នាម្តងទៀត»។

លោក RM បានបន្តថា៖ «ប៉ុន្តែក្នុងខណៈដែលខ្ញុំកំពុងធ្វើការលើគម្រោងចេញបទចម្រៀងទោលរបស់ខ្ញុំ ខ្ញុំនៅតែគិតលើការចែកផ្លូវនេះថា ដូចជាវិស្សមកាលមួយរបស់ពួកយើង។ អ្វីដែលខ្ញុំចង់និយាយនោះ គឺថា វាជាវិស្សមកាលមួយដែលយើង ក្រុម BTS និង ARMY ត្រូវការដើម្បីត្រឡប់មកវិញដោយជោគជ័យ ក្នុងនាមជាក្រុមទាំងមូលមួយ។ ដូច្នេះ ខ្ញុំជឿថា រាល់សកម្មភាពចម្រៀងទោលរបស់យើង គឺជាដំណើរដ៏សំខាន់សម្រាប់ដំណាក់បន្ទាប់របស់យើង ហើយពួកគេក៏ជាដំណើរដែលយើងត្រូវបន្តផងដែរ ដើម្បីត្រឡប់មកកន្លែងវិញ ដោយសុវត្ថិភាព»។

លោក RM បានបញ្ជាក់យ៉ាងទទូចជាចុងក្រោយថា៖ «យើងនឹងរួមគ្នាម្ដងទៀត។ ហើយការរួមគ្នានោះ នឹងកើតមាននៅឆ្នាំ២០២៥»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm