អាជ្ញាធរខេត្តកំពង់ធំ៖ បញ្ហាទឹកល្អក់នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋទេ

2023/08/17 01:42:40 pm        602

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកនៅតប់អូរផ្អាវ និងតំបន់ស្រែព្រីង ដែលកាលពីពេលថ្មីៗនេះ មានការលើកឡើងថា ទឹកល្អក់ ដោយពលរដ្ឋសង្ស័យថា មានសាធាតុគីមី។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣, លោក ងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង។ ក្នុងប្រតិបត្តិការនេះដែរ លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អកខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមី ហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែ មាសនៅតំបន់ភ្នំជី។

ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែង ជាលទ្ធផលឃើញថា បញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាងក្រោម ព្រោះប៉ុន្មាន ថ្ងៃមុននេះ ភ្លៀងធ្លាក់ខ្លាំងជួនពេលដែលក្រុមជីកប្រឡាយក្រវ៉ាត់សម្រាប់ស្តុកយកទឹកប្រើប្រាស់នៅរដូវប្រាំង ជីកមិនទាន់រួចរាល់ ភ្លៀងធ្លាក់ខ្លាំងប៉ះលើដីដែលជីកថ្មីហូរនាំទៅតាមទឹកចូលក្នុងអូរផ្នែកទំនាប ធ្វើឲ្យទឹកនេះ ល្អក់ដោយមានលំអងដីនៅជាមួយ។

លោកបញ្ជាក់ថា ទឹកនេះមិនមានធាតុណាមួយធ្វើ ឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងតំបន់នោះទេ ហើយបច្ចុប្បន្ន ទឹកចាប់ផ្តើមថ្លាឡើងវិញហើយ ចំពោះអាចម៍ដីដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទៀតដែរ។ 

បើទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលរខេត្តកំពង់ធំ នៅតែបន្តតាមដាន និងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។ លោក អគុណដល់ប្រជាពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរ និងបន្តសហការជាមួយប្រជាពលរដ្ឋបន្តទៀត៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        17
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm