កម្ពុជាប្រជុំជាមួយUN ដើម្បីរកវិធីដោះស្រាយពាក់ព័ន្ធនឹងការបំផ្លាញចោល​នូវសារធាតុញៀន​ធ្វើម៉េចកុំឲ្យប៉ះពាល់ដល់បរិស្ថាន

2023/08/17 04:15:13 pm        254

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអន្តរស្ថាប័នផ្សេងទៀត បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សហប្រជាជាតិ​(UN) ក្នុង​គោល​បំណង​រក​វិធី​ដោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ចោល​នូវ​គ្រឿងញៀន ឬសារធាតុញៀន ដើម្បីធ្វើយ៉ាងណាពេលដែលកំទេចចោល កុំឲ្យប៉ះ​ពាល់​ដល់​បរិស្ថាន និងសុខភាពរបស់មនុស្ស ជាដើមនោះ។

 ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយសម្រាកពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​កម្ពុជា​បាន​រឹប​អូស​គ្រឿង​ញៀន​ពី​ឧក្រឹដ្ឋជន​បាន​កាន់​តែ​ច្រើន​ពី​មួយឆ្នាំទៅមួយឆ្នាំ ហើយបន្ទាប់ពីរឹបអូសបានច្រើននេះ កម្ពុជាក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ​ក៏មា​នការព្រួយបារម្ភផងដែរ ពេលធ្វើការ​កំទេច​ចោល​ដោយ​ភ័យ​ខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន និងសុខភាពសាធារណៈរបស់មនុស្ស។ ដូច្នេះការជួបប្រជុំនេះនេះ ដើម្បីរិះ​រក​មធ្យោបាយ​ធ្វើ​ការ​យ៉ាង​ណាពេលដែលកំទេចចោលនោះកុំឲ្យមានហានិភ័យចំពោះបរិស្ថាន។

 ឯកឧត្តម មាស វិរិទ្ធ បានបញ្ជាក់ថា«នាពេលកន្លងមកយើងតែងតែជួបប្រទះនឹងការទិះទៀន និងលើកឡើងថា ការដុតបំផ្លាញគ្រឿងញៀនវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អាច​ប៉ះពាល់​ដល់​សុខភាព ឬអាយុ ជីវិត មនុស្ស សត្វជាដើម។ ជាក់ស្តែងថ្មីៗនេះការចាប់យកសារធាតុញៀន ឬ​គ្រឿង​ញៀន​នាពេលកន្លងមកគឺវាមានបរិមាណច្រើន ហើយការដុតវាក៏ច្រើន ដូច្នេះ​វា​ក៏​មាន​បញ្ហា​ច្រើន​។ ដូច្នេះយើងខិតខំរកវិធានការថ្មី បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​ការ​បំផ្លា​ញ​សារធាតុ​ញៀន​នោះ​វាមានសុវត្ថិភាព ទាំងការបំផ្លាញដោយ ដុត ទាំងការបំផ្លាញតាមវិធីបន្សាប ការបំផ្លាញ​ការ​កប​ចោល គឺឲ្យវាស្របទៅតាម និយាមជាសកលឲ្យស្រប ទៅតាមអនុសាសន៍ផ្សេងៗ ជា​ពិសេស​អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីឧក្រឹដ្ឋកម្មគ្រប់គ្រងគ្រឿងញៀននេះ។

 សូមបញ្ជាក់ថា បើតាមឯកឧត្តម មាស វិរិទ្ធ បានឲ្យដឹងថា រយៈពេល២២៧ថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន រួម​ស​ហកាគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ចាប់បានសារធាតុញៀនជិតពីរតោនកន្លះ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន១១៣៦៥នាក់ ខណៈជាងពីរពាន់នាក់បញ្ជូនទៅកាន់តុលាការ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm