Hun Sen Cup៖ ត្បូងឃ្មុំបន្ដកំណត់ត្រាឈ្នះ ឯកំពង់ចាម រកបាន ១ពិន្ទុពីប្រកួតបញ្ចប់ពូលខ្លួន

2023/08/17 04:44:57 pm        205

បេក្ខភាពកក់កៅអីវគ្គបន្ដ សម្រាប់ពូលB នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើក​ទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ បានបន្ថែមពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតសប្ដាហ៍ទី១៦ ជើងទី២ ក្នុង​នោះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្ដកណ្ដាល ៥-២ និងក្រុម​មន្ទីរ​អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម រកបាន ១ពិន្ទុប៉ុណ្ណោះ ពីការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ខ្លួន ក្រោយប្រកួតស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២-២ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហាម្សិលមិញ ។

ជ័យជម្នះរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើឲ្យពួកគេ បន្ដកំណត់ត្រាឈ្នះ ៧​ប្រកួត​ជាប់ៗគ្នា ដោយមិនទាន់ស្គាល់ស្មើ ឬចាញ់ម្ដងឡើយ ។ ចំពោះគ្រាប់បាល់ជ័យជម្នះ ក្នុង​ការ​ប្រកួត​ទី៧ នេះដែរ ធ្វើសម្រេចដោយកីឡាករ ស្លេះទ័រ រ៉ម៉ាន ២គ្រាប់ នៅនាទី១៩ និង​នាទី​៦៣ និងមិត្តរួមក្រុម កើ ហ្វីន រកបាន ៣គ្រាប់ នៅនាទី៥៨, ៨៧ និងនាទី៩០+១ ។ ចំណែក ២​គ្រាប់​របស់​ខេត្តកណ្ដាល បញ្ចប់ទីដោយកីឡាករ ឡាយ ស៊ីយុទ្ធ និងកីឡាករ ពុធ ក្រីយ៉ា នៅ​ក្នុង​ទី១ ដូចគ្នា ។

ដោយឡែកការប្រកួតបញ្ចប់ពូលB របស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បន្ទាប់​ពី​បើក​ការ​នាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទីទី៥ ដែលធ្វើសម្រេចដោយកីឡាករ ស្មាន រ៉ូសាវី ក៏​ត្រូវ​បាន​កីឡាករ ទួន នី រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ឆ្នាំងវិញ នៅនាទី៣២ ។ លុះ​ចូលវគ្គ​ទី២ ក្រុមទាំងពីរ ក៏បានបន្ថែម ១គ្រាប់ម្នាក់ទៀត នៅចុងម៉ោង ដែលគ្រាប់ទី២ របស់ក្រុមម្ចាស់ផ្ទះ រក​បាន​ដោយកីឡាករ ប៉ុន ស៊ីបប្រី នៅនាទី៨៥ ខណៈគ្រាប់ទី២ របស់ខេត្តកំពង់ឆ្នាំង ធ្វើ​សម្រេច​ដោយ​កីឡាករ ទួន នី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រដូចគ្នា ។

យ៉ាងណាមិញ ការប្រកួតសេសសល់ក្នុងពូល B នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់​ពីរកឃើញបេក្ខភាពឡើងវគ្គបន្ដ គឺក្រុមកំពូលតារាង ខេត្តត្បូងឃ្មុំ ដែលរកបាន ២១​ពិន្ទុ​ពេញ និងខេត្តកំពង់ចាម ដែលរកបាន ១៦ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ ៥ ស្មើ១ និងចាញ់ ២​ប្រកួត មុនក្រុមទាំងពីរ ត្រូវដឹកដៃគ្នាឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាពេលខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm