មនុស្សរាប់ពាន់នាក់រត់គេចពីអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេល២៤ម៉ោងក្នុងរដ្ឋធានីប្រទេសហៃទី

2023/08/17 06:06:30 pm        117

ហៃទី៖ អ្នកតាមដានស្ថានការណ៍ម្នាក់មកពីសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃអង្គារប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចចេញពីស្រុកមួយគ្រប់គ្រងដោយក្រុមជនអន្ធពាលក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ។  

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក កាហ្វ័រ ហ្វឺយ (Carrefour-Feuilles) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince) បាននិយាយថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង បំផុត ។  

លោក បានប្រាប់សារព័ត៌មាន AFP ថា លោកមិនដឹងថាត្រូវទៅទីណាទេ  តែលោកត្រូវតែគេចចេញពីផ្ទះសម្បែងរបស់លោក។  

 យោងតាមការប៉ាន់ប្រមាណពីក្រសួងការពារជនស៊ីវិលហៃទី និងក្រុមមន្ត្រី មនុស្សយ៉ាងហោចណាស់៣.១២០នាក់ បានរត់ភៀសខ្លួនចេញពីស្រុកនេះ ។

ស្រុកមួយនេះ តែងរងការវាយប្រហារជាទៀងទាត់ដោយក្រុមជនអន្ធពាល ដឹកនាំដោយ លោក រីណេល ដេស្ទីណា( Renel Destina) ត្រូវគេស្គាល់ថា Ti Lapli ដែល ត្រូវបានក្រុមអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ដោយសារការចាប់ជម្រិតពលរដ្ឋអាមេរិក។ 

ក្រុមអាជ្ញាធរហៃទី ក៏បាននិយាយផងដែរថា លំនៅឋានជាច្រើននៅក្នុងតំបន់នេះ ត្រូវបានដុតបំផ្លាញនិងមានមនុស្សបាត់បង់ជីវិតទៀតផង ប៉ុន្តែ ពួកគេពុំបានផ្ដល់ព័ត៌មានលម្អិតទេ។ 

គេបានមើលឃើញភាពរំជើបរំជួលបានកើតឡើងនៅតាមដងផ្លូវនានាក្នុងស្រុកនេះ កាលពីថ្ងៃអង្គារ ។ ប្រជាពលរដ្ឋខ្លះ ទូលវ៉ាស៊ីសម្លៀកបំពាក់នៅលើក្បាល ចំណែកអ្នកខ្លះទៀត ដឹកពូក និងគ្រឿងសង្ហារឹម តាមរថយន្តរបស់ពួកគេ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm