WB៖ កំណែទម្រង់ដើម្បីបង្កើនគុណភាពអប់រំ ផ្តល់អត្ថប្រយោជន៍ដល់សិស្សកន្លះលាននាក់នៅកម្ពុជា

2023/08/17 06:18:50 pm        125

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១៦ ខែសីហានេះ បានចេញផ្សាយរបាយការណ៍​មួយបង្ហាញថា សិស្សកម្ពុជាជិតកន្លះលាននាក់ ក្នុងនោះមានក្មេងស្រី​ជាង ៥២ ភាគរយទទួលបានអត្ថប្រយោជន៍ពីការកែលម្អដំណើរការ​របស់សាលារៀន អគារសិក្សា និងគ្រឿងបរិក្ខារ និងការបង្កើនសមត្ថភាពរបស់គ្រូ និងគណៈគ្រប់គ្រងសាលាឱ្យកាន់តែប្រសើរឡើងតាមរយៈជំនួយរបស់គម្រោង កែលម្អគុណភាពអប់រំមធ្យមសិក្សា។

WB បានបង្ហាញថា គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា (Secondary Education Improvement Project/SEIP) បានខិតខំជួយការអប់រំកម្រិតមធ្យមសិក្សា ឱ្យសម្រេចបានស្តង់ដារអប្បបរមា តាមរយៈកិច្ច​អន្តរាគមន៍បែបនវានុវត្តន៍ជាច្រើន។

ក្នុងនោះ ទីមួយគម្រោងនេះបានបង្កើតឱ្យមានតម្រូវការខ្ពស់លើការអប់រំប្រកប​ដោយគុណភាព​ពីមាតាបិតា និងសហគមន៍ ដោយដាក់ចេញនូវរបៀបគ្រប់គ្រងតាមសាលារៀន ដើម្បី​បង្កើន​ស្វ័យភាព គណនេយ្យភាព និងការវាយតម្លៃរបស់ខ្លួន។ មាតាបិតា និងសហគមន៍ទទួលបាន​ព័ត៌មាន ពេញលេញអំពីដំណើរការរៀនសូត្ររបស់សិស្ស និងអំពីការបំពេញកិច្ចរបស់សាលារៀន ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំរបស់កូនពួកគាត់ទៀតផង។

ទីពីរ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងអ្នកតំណាងសហគមន៍បានទទួលការបណ្តុះបណ្តាល និងការណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តតួនាទីរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។

ទីបី ការទូទាត់ផ្តល់ថវិកាផ្អែកលើសមិទ្ធផលការងារ បានផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាព​នៃការចំណាយ ដូចជាការផ្តល់ហិរញ្ញប្បទាននៃការចំណាយ លើវិធានការឆ្លើយតបនឹងជំងឺរាតត្បាត (ឧទាហរណ៍៖ ការផ្តល់កុំព្យូទ័រយួរដៃដល់លោកគ្រូអ្នកគ្រូដើម្ប់អនុវត្តការបង្រៀនពីចម្ងាយ ការផលិតវីដេអូបង្រៀន ការផ្តល់សាចប្រាក់សម្រាប់សេវា អ៊ិនធឺណិត, ការបណ្តុះបណ្តាល​លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ [ICT] ជាដើម)។

ជាលទ្ធផល គម្រោងនេះគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអប់រំនៅកម្ពុជា ដើម្បីលើកកម្ពស់​គុណភាព និងការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាប្រកប​ដោយសមធម៌។ សមិទ្ធផលដែលទទួលបានរួមមាន ដំណើការសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់គ្រូ និងរបស់ថ្នាក់ដឹកនាំសាលារៀន ទទួលបានការកែលម្អកាន់តែប្រសើរ។ សិស្សចំនួន ៤៥៣,៨៣៨ នាក់ក្នុងនោះ ៥២ ភាគរយជាក្មេងស្រីទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ សាលារៀនចំនួន ៩៤ ក្នុងចំណោម ១០០ សម្រេចបានស្តង់ដារអប្បបរមានៃស្តង់ដារសាលារៀនដែលមានប្រសិទ្ធភាព ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់មាតាបិតា និងសហគមន៍ក្នុងការរៀបចំផែន​ការ​កែលម្អសាលារៀន ​ក្នុងការត្រួតពិនិត្យការអនុវត្តការងាររបស់សាលា និងក្នុងការទាក់ទាញធនធាន​ហិរញ្ញវត្ថុពីខាងក្រៅ ។

ឥទ្ធិពលរបស់គម្រោងនៅតែបន្ត បើទោះជាគម្រោងត្រូវបានបញ្ចប់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលសកម្មភាពគម្រោងទៅក្នុងគោលនយោបាយអប់រំជាតិ ហើយបានបង្កើតគណៈកម្មាធិការជាតិដើម្បីអនុវត្តគោលនយោបាយទាំងនោះ។ សាលារៀនមិនមែនគោលដៅជាច្រើន (រួមមានអនុវិទ្យាល័យចំនួន ២១៣ និងសាលាបឋមសិក្សាចំនួន ៥៦០) បានអនុវត្តសកម្មភាពនេះ។

រដ្ឋាភិបាលកម្ពុជាបានស្នើសុំគម្រោងកែលម្អការអប់រំចំណេះដឹងទូទៅ (General Education Improvement Project/GEIP) ដោយមានឥណទាន ពីធនាគារពិភពលោក ចំនួន ៦០លានដុល្លារអាមេរិក (អនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២) និងសហហិរញ្ញប្បទានជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ចំនួន 9.25 លានដុល្លារអាមេរិក ដើម្បីបន្ត និងពង្រីកការអនុវត្តសកម្មភាពរបស់គម្រោងSEIP។ បច្ចុប្បន្នសំណើឥណទានបន្ថែមទៀត ចំនួន៦០លានដុល្លារពីធនាគារពិភពលោក កំពុងត្រូវបានរៀបចំ រួមជាមួយនឹងសហហិរញ្ញប្បទានជំនួយឥតសំណងចំនួន ២០លានដុល្លារអាមេរិក របស់ GPE ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm