គ្រូបង្រៀន និងសិស្សគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ

2023/08/17 06:57:39 pm        81

ភ្នំពេញ៖ គ្រូបង្រៀន និងសិស្សានុសិស្ស បានបង្ហាញការគាំទ្រ នូវគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលពួកគេបានចាត់ទុកថា គម្រោងនេះ នឹងកាន់តែធ្វើឲ្យវិស័យឌីជីថល នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដើរទាន់សម័យកាល ។

លោក អុក ព្រីង នាយកវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា ​មានការយកចិត្តទុកដាក់ មានផែនការ​ត្រឹមត្រូវ និងកំពុងជំរុញជាខ្លាំងលើការបង្រៀន ​និងរៀនតាមបែបឌីជីថល ដែលជាតម្រូវការចាំបាច់មួយ ក្នុងពេលបច្ចុប្បន្ន ។

លោកនាយកបានបន្តថា ចំពោះគម្រោងរបស់ក្រសួងប្រៃសណីយ៍ បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យ ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាខ្លាំង ដល់គ្រូបង្រៀន​ និងសិស្ស អាចបង្កើន​ចំណេះដឹងលើវិស័យឌីជីថល ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមលើមេរៀន ពិសេសទៀតនោះ ក៏បានផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ ​បានចូលរៀនវគ្គបណ្ដុះបណ្ដាល លើផ្នែកឌីជីថលនេះ ​អាចប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ ​ខណៈវិទ្យាល័យនេះ ក៏បានត្រៀមដី​សម្រាប់កសាងនូវមជ្ឈមណ្ឌលនេះហើយដែរ ។

សម្រាប់សិស្សានុសិស្ស កំពុងសិក្សាក្នុងវិទ្យាល័យនេះ បានបង្ហាញនូវការគាំទ្រ និងសប្បាយរីករាយ​ជាខ្លាំង នៅពេលទទួលបានព័ត៌មាន ​នៃគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ដែលនឹងអាចជួយពួកគេ អាចពង្រីកនូវចំណេះដឹង ​ហើយបានជួយដល់សិស្សក្រីក្រ ដែលពុំមាន​លទ្ធភាពបង់ថ្លៃសិក្សា លើការរៀនសូត្រជំនាញឌីជីថលនេះ ។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីន៍ និងទូរគមនាគមន៍ កំពុងអនុវត្តគម្រោងបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យ ​ដែលគម្រោងរបស់ក្រសួងនឹងបង្កើតឲ្យបានគ្រប់វិទ្យាល័យ​ទាំង៥៥៨ នៅទូទាំងប្រទេស​ ខណៈនេះកំពុងសាងសង់​ដំបូងគេនៅក្នុងវិទ្យាល័យហ៊ុនសែន​ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        36
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm