កម្មករ​រោងចក្រ​៥​នាក់ ត្រូវ​បាន​ពិន័យ ​ដោយសារ​គេចវេះ​ពី​ការ​យក​សំណាក​

2021/05/24 10:02:34 pm        573

ព្រះសីហនុ ៖ ​កាលពី​ថ្ងៃទី​២៣ ខែឧសភា ម្សិលមិញនេះ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​កម្មករ​រោងចក្រ​ ៥នាក់ ​បម្រើ​ការងារ​នៅ​រោងចក្រ ហ្សី​ជាង​ហុ​ម​ភ័​ញ ហ្វើ​នី​ឈ័​រ ឯ​.​ក នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុងស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ​ហើយ​គេចវេះ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ ដើម្បី​យក​សំណាក​ទៅធ្វើ​វិភាគ​។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បានឱ្យដឹងថា ​បន្ទាប់ពី​ធ្វើការ​សាកសួរ អប់រំ​ណែនាំ​ និង​ពិន័យ​អន្តរការណ៍​រួចមក ​កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជូន​បុគ្គល​ទាំង​០៥​រូបនេះ ​ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​។

យោងតាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ត្រង់​មាត្រា​២១ បាន ចែងថា ​បុគ្គល (​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្ដល់​វត្ថុ​សំណាក​) ​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ​ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរការណ៍ ពី​១​លាន​រៀល ទៅ ៥​លាន​រៀល​។

អាជ្ញាធរ បានធ្វើការ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ​ដើម្បី​ផ្តល់​វត្ថុ​សំណាក​ឲ្យ​ទាន់​ពេលវេលា ដើម្បី​កុំ​ឱ្យ​រង​នូវ​ទោសទណ្ឌ​៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        105
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm