អាជ្ញាធរខណ្ឌទួលគោក បន្តយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

2023/08/17 07:24:33 pm        368

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងកែលម្អដងផ្លូវសាធារណៈ ឱ្យប្រែក្លាយមកជាផ្លូវកៅស៊ូស្អាតល្អ ដើម្បីបម្រើដល់ការធ្វើដំណើរទៅមកជាប្រចាំរបស់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ។

លោកជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់BTVឱ្យដឹងថា ហេដ្ឋារចនាផ្លូវថ្នល់ជាច្រើន នៅក្នុងមូលដ្ឋាន ត្រូវបានរដ្ឋបាលខណ្ឌ បន្តសកម្មភាពជួសជុល និងស្ថាបនាជាបន្តបន្ទាប់ ដោយមិន បណ្តែតបណ្តោយឱ្យផ្លូវមានសភាពចាស់ទ្រុឌទ្រោមយូរនោះឡើយ។

លោកបានបញ្ជាក់ថា ​សកម្មភាពទាំងនេះ ​គឺជាកាតព្វកិច្ច ដែលអាជ្ញាធរ ​ត្រូវបំពេញជូនពលរដ្ឋ ហើយក៏ជាការ​តបស្នង​ទៅនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសទៅមុខទៀត ​ដើម្បីការអភិវឌ្ឍរីកចម្រើនបន្ថែម ។

ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ខណ្ឌទួលគោក បានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល​ តាមរយៈ អាជ្ញាធរមូលដ្ឋាន ​បានបន្ត ​និងនាំយកមកនូវការអភិវឌ្ឍឥតឈប់ឈរជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ។

នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​មានការអភិវឌ្ឍរីកចម្រើន ជាខ្លាំង ​ជាពិសេសតំបន់ជាយក្រុង​ ដែលបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទៅតាមបរិបទនៃការ អភិវឌ្ឍនោះដែរ ៕អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm