អាល្លឺម៉ង់៖ ទីកន្លែងដ៏ចលាចលបានបង្ហាញនៅអាកាសយានដ្ឋាន Frankfurt ប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី១៧ ខែសីហានេះ បន្ទាប់ពីការជន់លិចដោយទឹកជំនន់ធ្ងន់ធ្ងរ ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការលុបចោលឬពន្យាពេលយើងហោះហើរ។
យោងតាមគេហទំព័រអាកាសយានដ្ឋានទីក្រុង Frankfurt បានឲ្យដឹងថា រូបភាពវីដេអូបានបង្ហាញជួរបត់បែនដ៏វែង នៅតំបន់ចេញដំណើរនៅអាកាសយានដ្ឋាន ដោយអ្នកដំណើរមួយចំនួន បានអង្គុយនៅលើកម្រាលឥដ្ឋ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យជើងហោះហើរប្រមាណ៧០ ត្រូវបានលុបចោល។
ការព្រមានពីអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានចេញដោយនាយកដ្ឋានសេវាអាកាធាតុប្រទេសអាល្លឺម៉ង់ នៅទូទាំងរដ្ឋ Hesse កាលពីថ្ងៃពុធទី១៦ ខែសីហា មានទឹកភ្លៀងរហូតដល់៦០លីត្រក្នុង១ម៉ែត្រក្រឡា ត្រូវបានកត់ត្រានៅក្នុងផ្នែកមួយចំនួនក្នុងតំបន់នេះ នៅពេលល្ងាច៕
