រក​ឃើញ​មនុស្ស​១១នាក់​​ទៀត ​ករណី​ថ្មី​នៃ​ការ​ឆ្លង​កូ​វីដ-១៩ ​នៅ​ស្រុក​ស្រែអំបិល

2021/05/24 10:14:51 pm        527

កោះកុង ​៖ គិត​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១២ ថ្ងៃទី​២៤​ខែឧសភា​ ២០២១ អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល បាន​រកឃើញ​មនុស្ស​ចំនួន​១១​ផ្សេងទៀត​ មាន​វិជ្ជមាន​កូ​វី​ដ-១៩ ​នឹង​កំពុង​បន្ត​ស្វែង​បន្ថែម​ទៀត​។

លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង​ ទទួលបន្ទុក​កិច្ចការ​ចំពោះ​កិច្ច​លើ​ការងារ​ទប់ស្កាត់​ និង​ដោះស្រាយ​វិបត្តិ​កូ​វីដ​ របស់​ខេត្ត ​បាន​ឱ្យដឹងថា ស្រុកស្រែ​អំបិល កំពុង​ស្ថិតនៅ​ការ​ព្រួយបារម្ភ​ ខណៈ​អត្រា​រក​ឃើញ​វិជ្ជមាន​ថ្មី​ចំពោះ​អ្នក​ពាក់ព័ន្ធ​ កាលពី​ថ្ងៃទី​២២ ឧសភា​មក​។

បើតាម​លោក​អភិបាលរង​ខេត្ត ចាប់ពី​ព្រឹក​មកដល់​ម៉ោង​១២​នៅ​ថ្ងៃទី​២៤​ ឧសភា គឺ​អាជ្ញាធរ​មន្ត្រី​សុខាភិបាល​ បាន​រកឃើញ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​១១​នាក់​បន្ថែមទៀត​ ដោយ​សរុប​មាន​ទាំងអស់​៣៤​នាក់​ហើយ​ បើ​ធៀប​នឹង​កាលពី​ថ្ងៃទី​២៣ ឧសភា ​រកឃើញ​ត្រឹមតែ​ចំនួន​២៣​នាក់​។

ទាក់ទិន​បញ្ហា​ប្រឈម​នេះដែរ លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល អះអាងថា​ ក្រុមការងារ​រដ្ឋបាល​ស្រុក​ត្រៀម​រួចរាល់​ហើយ​នូវ​អគារ​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ថ្មី​ នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្រែអំបិល ​ចំនួន​២​អគារ មាន​៨​បន្ទប់​។ ​ប្រសិនបើ​មន្ទីរពេទ្យបង្អែក​ស្រុក ​ខ្វះខាត​ទីកន្លែង​ព្យាបាល​។

លោក​អភិបាលស្រុក​ស្រែអំបិល ក៏បាន​សង្កេតឃើញថា ​នៅ​ម៉ោង​នេះ ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ បានល្អ​ប្រសើរ​ពុំ​មាន​ការ​គេចវេះ ​អ្វី​នោះទេ​។​ ទៀតសោត ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ​សុខភាព​ ក៏​ហ៊ាន​រាយការណ៍​ផ្តល់​ព័ត៌មាន​មក​ក្រុម​គ្រូពេទ្យ​ផងដែរ​ដោយ​មិន​លាក់លៀម​ព្រោះតែ​ក្តី​បារម្ភ​។

គួរ​កត់​សម្គាល់ថា លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ សម្រេច​បិទ​ធ្វើដំណើរ​ចរាចរណ៍​ចេញចូល​ក្នុង​ឃុំ​ចំនួន​៣​ នៅ​ស្រុក​ស្រែអំបិល​ មិន​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ដឹក​ជញ្ជូន​ទំនិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ឡើយ ​ព្រោះ​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​ មិន​ស្ថិតនៅ​តំបន់​នេះ ​ពោល​គឺ​បិទ​តែ​ច្រកចេញ​ចេញចូល​ភូមិ​ខ្លង​ ភូមិ​វាល​ជើង ភូមិ​វាល​ត្បូង ភូមិ​ត្រពាំង ​ភូមិ​ត្រៀក ក្នុង​ឃុំ​ស្រែអំបិល​។​ ភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ​និង​ភូមិ​សាលា​ម្ខាង ឃុំ​ប្រឹង​ព្រាវ​។​

ប្រភព​ចម្លង​រីក​រាលដាល​​ជំងឺ​កូ​វី​ដ​១៩ ​២​ថ្ងៃ​ចុង​ក្រោយនេះ​ គឺ​បណ្តាល​មកពី​បុរស​ឈ្មោះ ម៉ន សុ​ម៉េង អាយុ​១៩​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ធ្វើ​ចំណី​សត្វ អាយ តាវ ស្ថិតនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ដែល​ធ្លាប់​ចូលរួម​ពិធី​បុណ្យ​សព​សាច់ញាតិ​នៅក្នុង​ភូមិ​ខ្លុង ​ឃុំ​ស្រែអំបិល រយៈពេល​៣​ថ្ងៃ ​កាលពី​ថ្ងៃទី​១៤​ ដល់​១៦​ ឧសភា កន្លងទៅ​៕

អត្ថប​ទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        30
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm