មន្ត្រីអាមេរិក៖ ជំនួបកំពូលអាមេរិកជាមួយកូរ៉េខាងត្បូង និងជប៉ុន នឹងស្វះស្វែងរកដំណើរការដ៏សុវត្ថិភាព

2023/08/17 10:39:32 pm        82

អាមេរិក ៖ អ្នកសម្របសម្រួលសេតវិមានលោក Kurt Campbell កាលពីថ្ងៃពុធ (ទី១៦ ខែសីហា) បាននិយាយថា កិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ថ្ងៃទី១៨ ខែសីហា) នេះ នឹងរួមបញ្ចូលនូវគំនិតផ្តួចផ្តើមដ៏ធំមហិមាមួយ ដើម្បីរក្សាឲ្យមាននូវដំណើរការដ៏មានសុវត្ថិភាព រវាងសម្ព័ន្ធមិត្ត។

លោក Campbell បាននិយាយថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងក្លាយជា «ទំនាក់ទំនងត្រីភាគីប្រកបដោយអត្ថន័យច្បាស់លាស់ សម្រាប់សតវត្សទី២១» ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិករូបនេះ បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាស្តីពីបច្ចេកវិទ្យា និងការការពារ ចំពេលមានកង្វល់រួមគ្នា ដែលកាន់តែកើនឡើង ពាក់ព័ន្ធនឹងប្រទេសចិន និងកូរ៉េខាងជើង។

លោក Campbell បាននិយាយ នៅឯព្រឹត្តិការណ៍ Brookings Institution ថា៖ «អ្វីដែលអ្នកនឹងឃើញនៅថ្ងៃសុក្រនេះ គឺជាបណ្តុំនៃគំនិតផ្តួចផ្តើមដ៏ធំមហិមាមួយ ដែលស្វះស្វែងរកនូវសុវត្ថិភាព នៅក្នុងការចូលរួមត្រីភាគី ទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។

កិច្ចប្រជុំកំពូល នៅឯវិមានសម្រាកលំហែរបស់ប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នឹងក្លាយជាកិច្ចប្រជុំបែបឯករាជ្យលើកដំបូង រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំង២ របស់ខ្លួន ហើយលោក Campbell បានបញ្ជាក់ថា ផែនការនានា នឹងត្រូវប្រកាសឲ្យដឹង ដើម្បីឲ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងក៏ដើម្បីឲ្យមានការវិនិយោគផងដែរលើបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនងបន្ទាន់ពាក់ព័ន្ធនឹងវិបត្តិរបស់ប្រទេសទាំង៣។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ទៅកាន់កន្លែងសម្រាកលំហែ Camp David ខណៈដែលប្រទេសអាស៊ីទាំង២ ប្រឹងប្រែងធ្វើការជួសជុលទំនាក់ទំនងការទូតរបស់ខ្លួន ដែលបានអាប់អួ នៅចំពោះមុខនៃការកើនឡើងនូវការគំរាមកំហែងក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm