ឥណ្ឌូណេស៊ីយល់ព្រមទិញអង្ករកម្ពុជា ក្នុងបរិមាណជាង ១២ម៉ឺនតោនក្នុងមួយឆ្នាំ

2023/08/17 10:55:20 pm        548

ភ្នំពេញ៖ ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះ អង្ករស បរិមាណ ១០០ ០០០តោន និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៣នេះ ។

ក្នុងកិច្ចប្រជុំ ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករស បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្ត រវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ចំពោះតម្លៃ ​និងលក្ខខណ្ឌផ្សេងទៀត​ភាគី​ទាំងពីរ និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពគ្នា​ឱ្យមានការរៀបចំឡើងវិញនូវ​អនុស្សារណ​នៃការ​យោគយល់​ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ​ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា​ និងក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី ​ក្នុងបរិមាណអង្កររហូតដល់ ​២៥០ ០០០តោន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។

កម្ពុជា និងឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាង​ប្រទេសទាំងពីរ ​ដែលបានចែករំលែកទៅវិញទៅមកនូវ ​ប្រវត្តិសាស្រ្ត ​សាសនា ការផ្សាភ្ជាប់​នយោបាយ​រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ​ ជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបានពិភាក្សា​ជាមួយភាគី​ឥណ្ឌូណេស៊ី​នូវលទ្ធភាពការនាំចេញអង្ករ ​ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការ​ចុះអនុស្សរណៈយោគយល់​គ្នាស្តីពី ​ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ​ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ​បានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ី ជួយជម្រុញ​ការ​បញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ​តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព​រដ្ឋាភិបាលនិងរដ្ឋាភិបាល, ឯកជននិងឯកជន និងលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគ​ទុន​នៅកម្ពុជាក្នុងផលិតកម្មស្រូវ​ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករស្របតាម​ស្តង់ដារ​សម្រាប់​ធ្វើការនាំចេញទៅកាន់​ប្រទេសឥណ្ឌូនេស៊ី ​និងទីផ្សារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm