អេក្វាឌ័រ ធ្លាប់ជាប្រទេសដ៏ស្ងប់សុខមួយ តើអំពើឧក្រិដ្ឋកម្ម នៅក្នុងប្រទេសនេះ បានហក់ឡើងខ្ពស់ដោយសារមូលហេតុអ្វី?

2023/08/17 11:17:21 pm        117

អេក្វាឌ័រ ៖ អេក្វាឌ័រ ត្រូវបានចាត់ទុកថា ជាប្រទេសស្ងប់ស្ងាត់បំផុតមួយ នៅអាមេរិកឡាទីន ឬអាមេរិកខាងត្បូង រហូតដល់ប្រហែល ៣ឆ្នាំមុន ជាពេលវេលានៃអំពើហិង្សា និងឧក្រិដ្ឋកម្មទាំងឡាយ ដែលមានឬសគល់ពីកូកាអ៊ីន បានចាប់ផ្តើមលុកលុយពន្ធនាគារ តាមដងផ្លូវ ហើយឥឡូវនេះ កើតលើអ្នកនយោបាយដ៏មានសក្តានុពល។

បេក្ខជនដែលជាក្តីសង្ឃឹមក្នុងការក្លាយជាប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio ត្រូវបានធ្វើឃាត នៅដើមខែនេះ ពេលលោកកំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត។ ក្រោមការការពាររបស់នគរបាល និងអង្គរក្ស លោក Villavicencio បាននិយាយមុនពេលរូបលោក ត្រូវបានគេសម្លាប់ថា ក្រុមជួញដូរគ្រឿងញៀន បានសូកប៉ាន់ចៅក្រម និងអ្នកនយោបាយជាន់ខ្ពស់។

ក្រុមជួញដូរគ្រឿងញៀនកូឡុំប៊ី និងម៉ិកស៊ិក បានតាំងទីលំនៅ ក្នុងទីក្រុងឆ្នេរសមុទ្រ ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ច Guayaquil ដោយដឹកជញ្ជូនសារធាតុកូកាអ៊ីន ក្នុងតម្លៃរាប់រយលានដុល្លារ។ ការស្លាប់ដោយហិង្សា នៅអេក្វាឌ័រ បានកើនឡើងយ៉ាងខ្លាំង ក្នុង ៦ខែដំបូងនៃឆ្នាំ២០២២ រហូតដល់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះ ប្រទេសអេក្វាឌ័រ ត្រូវបានគេចាត់ទុកថា ជា «ទីតាំងចុងក្រោយ» សម្រាប់ការនាំចេញកូកាអ៊ីនខុសច្បាប់ចេញពីតំបន់អាមេរិកខាងត្បូងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ឬអឺរ៉ុប។

រដ្ឋាភិបាលអេក្វាឌ័រ កំពុងប្រឹងទប់ទល់ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ច មូលនិធិទាប ជម្លោះនយោបាយ ការអះអាងពីអំពើពុករលួយ និងគម្លាតការផ្ដល់ហិរញ្ញវត្ថុ សម្រាប់ការអនុវត្តច្បាប់ និងកម្មវិធីសង្គម។

ករណីប្លន់ ឥឡូវនេះ ក៏កំពុងក្លាយជារឿងធម្មតា ក្នុងប្រទេសអេក្វាឌ័រដែរ។ ទិន្នន័យពីអគ្គស្នងការនគរបាលជាតិបង្ហាញថា ការប្លន់ចំនួន ៣១.៤៨៥ករណី ត្រូវបានរាយការណ៍ កាលពីឆ្នាំមុន ពោលគឺច្រើនជាង ១១.០០០ករណី ក្នុងឆ្នាំ២០២០។ យុវជនអេក្វាឌ័រជាច្រើននាក់ បានធ្វើនិរប្រវេសន៍ទៅភាគខាងជើង ដោយសង្ឃឹមថា នឹងទៅដល់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm