មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីន MRI ផ្នែករូបភាពវេជ្ជសាស្រ្ត

2023/08/17 11:30:52 pm        185

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីន MRI(អ៊ឹមរ៉ាយ) ផ្នែករូបភាពវេជ្ជសាស្រ្ត សម្រាប់បម្រើដល់ការធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺ និងក៏ជាផ្នែកមួយដើម្បីពង្រឹង និងបង្កើននូវគុណភាព នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

​ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា មនី្ទរពេទ្យបានសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីន MRIនាថ្ងៃនេះ គឺប្រើប្រាស់ដើម្បីថត ឬផលិតរូបភាពស្ទើតែពេញសរីរាង្គរបស់មនុស្ស និងធ្វើរោគវិនិច្ឆ័យជំងឺជាច្រើន ទាក់ទងនឹងផ្លូវទឹកប្រមាត់ ខួរក្បាល ឆ្អឹងខ្នង ថ្លើម លំពែង ស្បូន តម្រង់នោម និងការកៀបសសៃឆ្អឹងខ្នងដោយការលានទ្រនាប់ឆ្អឹង និងគ្រោះថ្នាក់មួយចំនួនទៀត។ ម៉ាស៊ីន MRI ជាការអភិវឌ្ឍរវាងវិស័យឯកជន និងរដ្ឋ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលតម្លៃរបស់ម៉ាស៊ីន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នៅពេលខាងមុខនេះ មនី្ទរពេទ្យ និងដាក់ដំណើរការម៉ាស៊ីនថ្មីមួយបន្ថែមទៀត នៅផ្នែកមហារីក ដែលជាប្រភេទម៉ាស៊ីនម៉ាយក្រូវេ ដែលអាចដុតកម្ទេចនូវកោសិកាមហារីក ដែលរហូតមកដល់ពេលនេះ មនី្ទរពេទ្យបានរៀបចំបំពាក់ស្ទើររួចរាល់ទាំងស្រុងហើយ និងដោយមានការគាំទ្រពីឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង។ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង សង្ឃឹមថាយើងនិងកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសនោះទេ គឺក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋសឹងតែគ្រប់ផ្នែកទាំងអស់។

នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំមនី្ទរពេទ្យទាំងអស់ នេះជាមោទនភាពថ្មីមួយបន្ថែមទៀត ដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបំពាក់ម៉ាស៊ីនថ្មីទំនើបក្នុងផ្នែករូបភាពវេជ្ជសាស្រ្ត គឺម៉ាស៊ីន MRI ដែលមានសារសំខាន់មែនទែនក្នុងការផ្តល់ព័ត៌មានឲ្យបានស៊ីជម្រៅ និងធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺ ហើយយើងនៅតែបន្តពង្រីកការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យមានគុណភាព។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង បានរំលឹកដល់បងប្អូនក្មួយៗ ដែលជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យគ្រប់រូប ត្រូវតែមានគុណធម៌ និងវិជ្ជាជីវៈជាពេទ្យ បើទោះបីជាយើងមានសម្ភារៈបរិក្ខារវេជ្ជសាស្រ្តល្អទំនើបយ៉ាងណាក៏ដោយ បើសិនជាយើងគ្មានគុណធម៌ និងវិជ្ជាជីវៈពេទ្យនោះទេ គឺយើងមិនបានទទួលនូវលទ្ធផលល្អ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាជន។ ដូច្នេះកុំភ្លេចឲ្យសោះគុណធម៌ និងវិជ្ជាជីវៈពេទ្យ គឺជាកត្តាមួយដែលមិនអាចខ្វះបាននោះទេ គឺបង្រ្គប់ទៅជាមួយនឹងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តមធ្យោបាយ និងការពង្រឹងសមត្ថភាពគ្រូពេទ្យទាំងអស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm